ព័ត៌មាន
យោធាអាមេរិក ថាខ្លួនត្រៀមរួចរាល់ដើម្បីអនុវត្តបទបញ្ជាស្របច្បាប់នៃរដ្ឋបាលលោក ត្រាំ
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រាប់កងទ័ពនៅក្នុងអនុស្សរណៈមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) ថា មន្ទីរបញ្ចកោណបានប្តេជ្ញាចិត្តចំពោះការផ្ទេរអំណាចប្រកបដោយសណ្តាប់ធ្នាប់ទៅកាន់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ហើយថា យោធានឹងមិនចូលប្រឡូកក្នុងនយោបាយឡើយ និងបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត “រាល់បទបញ្ជាដែលស្របច្បាប់”។

លោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាការត្រលប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើល និងជំរុញការដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក ដែលទំនងជានឹងសាកល្បងភាពធន់នៃស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេស និងទំនាក់ទំនងនៅបរទេស។

ក្នុងអំឡុងពេលបទសម្ភាសន៍មួយកាលពីខែមុន នៅពេលត្រូវសាកសួរថាតើលោករំពឹងថានឹងមាន “ភាពវឹកវរ” នៅថ្ងៃបោះឆ្នោតដែរឬទេ លោក ត្រាំ ហាក់បង្ហើបថា យោធាអាចត្រូវបានដាក់ពង្រាយប្រឆាំងនឹងពលរដ្ឋដែលជំទាស់នឹងលោក។

នៅក្នុងអនុស្សរណៈមួយទៅកាន់កងទ័ពអាមេរិក លោក អូស្ទីន បាននិយាយថា “យោធាអាមេរិកនឹងបន្តឈរនៅដាច់ឆ្ងាយពីឆាកនយោបាយ ហើយការពារប្រទេសប្រកបដោយគោលការណ៍ និងវិជ្ជាជីវៈ”។ ថ្លែងជាមួយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃពុធក្នុងទីក្រុងម៉ៃអាមី (Miami) លោក អូស្ទីន បានបញ្ជាក់ថា លោកជឿថាបណ្ដាមេដឹកនាំជាន់ខ្ពស់នៅមន្ទីរបញ្ចកោណនឹងបន្តធ្វើរឿងដែលត្រឹមត្រូវ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»