ព័ត៌មាន
មន្ត្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយ
នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយនេះ ខណៈទឹកភ្លៀងនឹងត្រូវថមថយនៅពាក់កណ្តាលខែវិចិ្ឆកានេះ ដោយរដូវរំហើយនិងត្រូវចូលមកជំនួសនឹងធ្វើឲ្យមានភាពត្រជាក់ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗ។
លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងប្រាប់ BTV ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈានដល់រដូវរំហើយ (រដូវធ្លាក់ខ្យល់) ក្នុងនោះភ្លៀងក៏ចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏មិនដាច់ដែរ។ ថ្វីត្បិតតែថាឆ្នាំ២០២៤នេះ មិនមានផ្ទុះករណីជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងទប់ស្កាត់ការងារនេះបាន ប៉ុន្តែក៏សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្តចូលរួមប្រុងប្រយ័ត្ន ព្រោះមិនទាន់អស់ការធ្លាក់ភ្លៀងនោះទេ ព្រោះថាការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការ ការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាពិសេសរដូវរំហើយ ធ្វើឲ្យអាកាសធាតុប្រែប្រួល និងមានំងឺំនួន២ ដែលសំខាន់ ទី១.ជំងឺផ្លូវដង្ហើម និងទី២.ជំងឺភ្នែកក្រហម។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវបញ្ហាខាងលើនេះ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកកាន់មនី្ទរពេទ្យឯកទេស ក្នុងការព្យាបាល ដើម្បីធ្វើឲ្យការព្យាបាលជំងឺ កូន ចៅ របស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលាកុំឲ្យមានការយឺតយ៉ាវ បង្កឲ្យមានផលលំបាកទៅដល់កុមារនោះផងដែរ។
សូមបញ្ជាក់ផងដែរថា យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក នៃក្រសួងធនធានទឹក និងឧតុនិយមតាមការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួល នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥ ចុះត្រជាក់៕ អត្ថបទ រដ្ឋា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»