ព័ត៌មាន
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះ MOUជាមួយសាធារណរដ្ឋកូរ៉េបង្កើនកិច្ចសហប្រតិបត្តិការលើជំនាញវេជ្ជសាស្ត្រ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យ Daegu Fatima នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ Daegu Fatima ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េមកពីមន្ទីពេទ្យ Daegu Fatima និងថ្នាក់ ដឹកនាំ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កជាច្រើននាក់ផងដែរ ។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ានមានប្រាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមជំនាញវេជ្ជសាស្ត្រដល់សមាជិកសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការជួយគាំទ្រការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងកិច្ចសហការក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រនៅតាមទីជនបទដោយ ឥតគិតថ្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការបង្កើនភាពជឿនលឿននូវគុណភាព នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់ ស្ថានភាពជីវិត និងគុណភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទឲ្យកាន់តែល្អប្រសើរឡើង ។

ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរការចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យវេជ្ជសាស្ត្រជាមួយគ្នាសម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសទាំងពីរ ហើយភាគីកូរ៉េក៏បានឯកភាពគាំទ្រដល់បេសកកម្មរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈកិច្ចសហការផ្តល់អាហាររូបករណ៍ ឬកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលនានារវាងក្រុមគ្រូពេទ្យរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងក្រុមគ្រូពេទ្យកូរ៉េផងដែរ។
គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ហើយមកដល់ពេលនេះមានសមាជិកសរុបជាងមួយម៉ឺននាក់ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋានជិត១លាននាក់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងព្យាបាលជំងឺកូវីដ១៩ នាពេលកន្លងមក ព្រមទាំងបានចុះ MOU និងសហការ ជាបន្តបន្ទាប់ជាមួយក្រុមគ្រូពេទ្យបរទេស និងអន្តរជាតិជាច្រើនប្រទេសរួមមាន៖ប្រទេសកូរ៉េ អាម៉េរិក ចិន ជប៉ុន អូស្ត្រាលី សឹង្ហបុរី និងបារំងាដើម។អ្ថបទ៖ទូច សោភ័ណ ថត៖សំរិទ្ធ សួស្តី រូបភាព៖ស,ស,យ,ក
-
ព័ត៌មាន6 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន5 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%