ព័ត៌មាន
ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ
ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថានឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើប្រទេសចិនដោយសន្យាថានឹងដំឡើងពន្ធ៦០%លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បីចុះសម្រុងគ្នានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ។

ជោគជ័យរបស់លោកប្រធានាធិបតី Trump ឈានទៅរកយុគសម័យថ្មីនៃភាពមិនច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក ហើយបានបង្ហាញពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានភាពតានតឹងលើអ្វីៗគ្រប់យ៉ាងចាប់ពីពាណិជ្ជកម្មរហូតដល់បញ្ហាកោះតៃវ៉ាន់។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុងសារដំបូងរបស់លោកទៅកាន់លោក Trump ចាប់តាំងពីអតីតប្រធានាធិបតីទទួលបានអាណត្តិទីពីរ លោក Xi បាននិយាយថា ប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងប៉ះទង្គិចពីការប្រឈមដាក់គ្នា៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»