ព័ត៌មាន
សហជីព និងកម្មករ សម្តែងការដឹងគុណទិវាបុណ្យឯករាជ្យ
ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ទោះបីជាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទីវង្គត។ សហជីព និងកម្មកររោងចក្រ បានសម្តែងនូវការដឹងគុណ និងលើកឡើងពីការចងចាំពីការលះបង់កម្លាំងកាយចិត្តរបស់សម្តេចព្រះនរោត្តម ក្នុងការតស៊ូ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ លោកបានលើកឡើងពីការចងចាំនូវស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានលះបង់នូវព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការទាមទារឯករាជ្យនៅប្រទេសកម្ពុជា ឲ្យរួចចាក់ផុតពីអាណានិគមបារាំង រហូតដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិមាតុភូមិពេញបរិបូរណ៍នៅឆ្នាំ១៩៥៣។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះអង្គ និងបានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការការរីកចម្រើនដូចសព្វថ្ងៃ។
ដោយឡែក លោក គុជ សំអាង តំណាងឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការដឹងគុណ និងអរគុណចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានជួយរំដោះប្រទេសកម្ពុជា ចេញពីអាណានិគមបារំាង ដែលនេះជាការចងចាំដ៏សំខាន់បំផុត។ ក្រុមកម្មករ ក៏បានអរគុណផងដែរ ទៅកាន់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសការទាក់ទាញអ្នកវិនិយោគ និងបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប។
អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»