ព័ត៌មាន
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងបានយល់ច្បាស់ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ខេត្តស្ទឹងត្រែង រតនគិរី នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងបានធ្វើជាសាក្សី ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង បានយ៉ាងត្រឹមត្រូវ និងរឹងមាំ ដើម្បីក្លាយជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការរហូតតរៀងទៅ។ ពិសេសដំណើរទស្សនកិច្ចទិសឦសានជើងទី៨នេះ ប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែនកម្ពុជា-ឡាវ អាយុជាង ១០០ ឆ្នាំដែលបន្សល់ទុកតាំងពីក្នុងសម័យអាណានិគមនិយមបារាំងថែមទៀតផង។
ដំណើរទស្សនកិច្ចទិសឦសាន ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំាវបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្តធ្វើរហូតដល់ខែធ្នូដាច់ឆ្នាំ២០២៤៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា