ព័ត៌មាន
ឯកឧត្តម កែវ រតនៈ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងអគារសម្រាកព្យាបាលជំងឺ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគារសាលាបឋមសិក្សា-របងខ្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺ នៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើរួមមាន៖
– អគារសិក្សា ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន០៥បន្ទប់ មានបំពាក់នូវឧបករណ៍ និងសម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់) និងកង្ហារជាដើម ដែលអាចដាក់សិស្សបានចំនួន ២៤០ នាក់ សម្រាប់ ០១វេន
– ខ្លោងទ្វារ និងរបង ០១ខ្សែប្រវែង ១៨៥ម៉ែត្រ ព្រមទាំង
– អគារសម្រាកព្យាបាលជំងឺ ០១ខ្នង សាងសង់ពីបេតុងអាម៉េ មានបន្ទប់សម្រាកព្យាបាល ០៨បន្ទប់ ដែលអាចដាក់អ្នកជំងឺបានចំនួន២៤នាក់ បន្ទប់គ្រូពេទ្យ ០១បន្ទប់ និងបន្ទប់ទឹក ០៥ បន្ទប់។
សូមបញ្ជាក់ជូនផងដែរថា សមិទ្ធផលអគារសាលាបឋមសិក្សា របង-ខ្លោងទ្វារ ព្រមទាំងឧបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់រៀនគឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ ចំណែកឯអគារសម្រាកព្យាបាលវិញគឺជាអំណោយដ៏ថ្លៃថ្លារួមគ្នារបស់ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ព្រមទាំងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលសមិទ្ធិផលទាំងប៉ុន្មានខាងលើមានចំណាយថវិកាអស់ប្រមាណ ២០០.០០០ ដុល្លារអាមេរិក។
ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលអញ្ជើញចូលរួមចំនួនជាង ១.០០០ នាក់ ព្រមទាំងសាលាឃុំថ្មដា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដាផងដែរ ដែលអំណោយទាំងនោះរួមមានដូចជា អង្ករ សារុង សៀវភៅ ប៊ិច និងថវិកាជាដើម ព្រមទាំងចំណាយ ផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណជាង ១០០.០០០.០០០រៀល៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា