ព័ត៌មាន
ពលរដ្ឋឥណ្ឌា រាប់លាននាក់បន្តរងគ្រោះដោយកង្វក់ខ្យល់ដ៏អាក្រក់នៅក្នុងរដ្ឋធានី
អ្នកស្រុករាប់លាននាក់នៅក្នុងរដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌា បានបន្តទប់ទល់នឹងផ្សែងពុលពីកង្វក់ខ្យល់ដ៏អាក្រក់នៅថ្ងៃអាទិត្យ (១០ វិច្ឆិកា) នេះ ខណៈចំហេះដំណាំនៅដីកសិដ្ឋានបានឆាបឆេះនៅក្នុងរដ្ឋ ផុនចាប (Punjab) និង ហាយ៉ាណា (Haryana) ទោះបីជាមានដីកាហាមឃាត់ពីតុលាការក៏ដោយ។

សន្ទស្សន៍គុណភាពខ្យល់ជាតិ NAQ បានបង្ហាញពីកម្រិតខ្យល់នៅក្នុងទីក្រុងញូវដេលី ស្ថិតនៅចន្លោះប្រភេទ “អាក្រក់ខ្លាំង” ទៅ “ធ្ងន់ធ្ងរ” ដែលបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋរបស់ខ្លួនដោយសារស្ថិតនៅក្នុងបរិយាកាសកង្វក់បែបនេះរយៈពេលយូរ។

ទីភ្នាក់ងារគុណភាពខ្យល់ស្វីស (Swiss Group IQAir) បានវាយតម្លៃទីក្រុងដេលី ថាជារដ្ឋធានីបំពុលបំផុតរបស់ពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ប៉ុន្តែគុណភាពខ្យល់មិនល្អគជាប្ហារដូវរងាទូទៅនៅអាស៊ីខាងត្បូង។ គុណភាពខ្យល់របស់រដ្ឋធានីឥណ្ឌាមួយនេះ មានភាពធ្ងន់ធ្ងរដោយសារការបំភាយឧស្ម័នឧស្សាហកម្ម និងយានយន្ត ធូលី និងការដុតបំផ្លាញដំណាំដែលនៅសេសសល់នៅក្នុងរដ្ឋក្បែរនោះ។

ចាប់ពីខែតុលាជារៀងរាល់ឆ្នាំ គុណភាពខ្យល់នៅទីក្រុងដែលមានប្រជាជន ២០លាននាក់មួយនេះ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ហើយប្រជាជនតែងតែស៊ូទ្រាំរកវិធីផ្សេងៗដើម្បីទប់ទល់នឹងកង្វក់បរិយាកាសនេះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា