ព័ត៌មាន
ពលរដ្ឋអាមេរិក កំពុងរង់ចាំមើលការផ្លាស់ប្តូរសេដ្ឋកិច្ចដែលលោក Trump បានសន្យា
ដោយធុញទ្រាន់នឹងតម្លៃទំនិញដ៏ខ្ពស់ ហើយខកចិត្តនឹងវិធានការសេដ្ឋកិច្ចគ្មានផ្លែផ្កាក្នុងពេលបច្ចុប្បន្ន ប្រជាជនអាមេរិកបានទាមទារឱ្យមានការផ្លាស់ប្តូរនៅពេលពួកគេបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីគឺលោក Donald Trump ហើយកំពុងទន្ទឹងរង់ចាំមើលសកម្មភាពជាក់ស្ដែងដែលមេដឹកនាំជាប់ឆ្នោតរូបនេះធ្លាប់បានសន្យា។

លោក Trump បានប្តេជ្ញាផ្តួលរំលំគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden បច្ចុប្បន្ន។ លោក Trump បានធ្វើយុទ្ធនាការលើការសន្យាថានឹងដាក់ពន្ធយ៉ាងច្រើនលើទំនិញបរទេស កាត់បន្ថយពន្ធលើបុគ្គល និងអាជីវកម្ម រួមទាំងការនិរទេសជនអន្តោប្រវេសន៍មិនមានឯកសាររាប់លាននាក់ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក។

ជាមួយនឹងការបោះឆ្នោតរបស់ពួកគេ ប្រជាជនអាមេរិករាប់សិបលាននាក់បានបង្ហាញពីនុកចិត្តថា លោក Trump អាចស្តារតម្លៃទំនិញឱ្យទាបឡើងវិញ និងស្ថិរភាពសេដ្ឋកិច្ចដូចក្នុងអាណត្តិដំបូងរបស់លោក ដែលរហូតដល់វិបត្តិកូវីដ១៩ ឆ្នាំ២០២០ បានធ្វើឱ្យសេដ្ឋកិច្ចខូចខាត។ បន្ទាប់មក ការស្ទុះងើបឡើងវិញដ៏មានឥទ្ធិពលបានបង្កើនកម្រិតអតិផរណា ប៉ុន្តែឱនភាពក៏ធ្លាក់ចុះវិញចាប់តាំងពីពេលនោះមក និងជិតដល់កម្រិតធម្មតាវិញហើយ តែទោះជាយ៉ាងនេះក្ដី ជនជាតិអាមេរិកមានការខកចិត្តចំពោះតម្លៃនៅតែខ្ពស់ដដែល។

ចាប់តាំងពីថ្ងៃបោះឆ្នោតមក ភាគហ៊ុននានាបានហក់ឡើងខ្លាំង ដែលភាគច្រើនដោយសារការរំពឹងទុកថាការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយយ៉ាងទូលំទូលាយនៃបទប្បញ្ញត្តិ នឹងបង្កើនល្បឿនកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណេញសាជីវកម្ម។ ប៉ុន្តែអ្នកសេដ្ឋកិច្ចជាច្រើនបានព្រមានថា ផែនការរបស់លោក Trump ទំនងជាធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ ជំរុញបំណុលសហព័ន្ធ ហើយនៅទីបំផុតនឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង