ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប
ខេត្តកែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រយៈពេលជិត ១៥ ខែនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជាសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍។ សម្ដេច ជំរុញដល់លោក ជេម សុខ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។ សម្ដេចធិបតីក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់ (Live) នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការរីកចម្រើននៅកម្ពុជាជាបន្តបន្ទាប់ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព ស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីសុបិនល្អទាំងអស់គ្នា។
-សម្ដចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសំខាន់ៗដែលធ្វើឲ្យខេត្តកែបមានការរីកចម្រើន គឺកត្តាសន្តិភាព តំបន់កែប កាលពីមុនគឺជាតំបន់សង្គ្រាមជាតំបន់អថេរភាព ដូច្នេះដើម្បីឲ្យយើងមានសុបិន្តល្អ យើងត្រូវការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានមន្ត្រី និងសកម្មជនសំខាន់ៗរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសជាច្រើន បានសុំចុះចូលមករួមរស់ជាមួ យនឹងគណបក្សប្រជាជនកម្ពុជា យើងសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្កើតចលនាថ្មីៗជាបន្តបន្ទាប់ រហូតដល់មានបង្កើតជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្រមោល ដែលមានតែម្នាក់ឯងថែមទៀត។ សម្ដេចធិបតីលើកជាចម្ងល់ថា ក្រុមប្រឆាំងបង្កើតចលនាថ្មីៗនេះក្នុងគោលបំណងអ្វី ឬ មួយដើម្បីតែបោកប្រាស់ពលរដ្ឋមួយចំនួនតូច និងដើម្បីប្រមូលថវិកា បម្រើប្រយោជន៍ផ្ទាល់ខ្លួន?
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសន្តរបស់ប្រជាពលរដ្ឋ ថែរក្សាថេរភាពនយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ជាទូទៅថា សាលាតិចណូនោះ មិនមានការលក់ដូរទៅឱ្យនរណា ដូចការផ្សាយរបស់ VOD នោះទេ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបង្កើតសាខាសាលាតិចណូនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ នោះ គឺដោយសារចំនួននិស្សិតដែលចូលសិក្សានៅសាលានោះកើនឡើងច្រើន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កត្តាចម្បងទី២ ដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នោះគឺការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺជំរុញការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នានាឱ្យបានកាន់តែច្រើន ដើម្បីពលរដ្ឋងាយនៅក្នុងការធ្វើដំណើរ និងបានឆាប់ទៅដល់គោលដៅ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា រួមទាំងអាជ្ញាធររាជធានី ខេត្ត ត្រូវចាត់វិធានការបំភ្លឺភ្លាមៗ ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី ដែលកើតមាននៅតាមស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត គឺត្រូវបំភ្លឺជូន សាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ បញ្ចប់ករណីនោះឱ្យបានលឿន ជៀសវាងការយល់ច្រឡំ ណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរ។
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ