ព័ត៌មាន
អាស៊ីអាគ្នេយ៍ ប្រឈមការប្រកួតប្រជែងតម្លៃទំនិញ ខណៈពន្ធរបស់អាមេរិកលើចិន ខិតកាន់តែជិត
ក្នុងពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធកាន់តែខ្ពស់ពន្ធលើទំនិញនាំចូល ក្រុមអ្នកវិភាគនិយាយថា ស្ថានភាពនោះមានគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជុំវិញហានិភ័យនៃទីផ្សារពោរពេញដោយទំនិញតម្លៃថោករបស់ប្រទេសចិន ដែលបង្វែរទិសដៅចេញពីទីផ្សារអាមេរិក។

ខណៈពេលដែលនេះអាចជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏មានន័យថា ការនាំចេញផ្ទាល់របស់តំបន់នឹងកាន់តែមានការប្រកួតប្រជែងខ្លាំង ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងការងារ។

ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump ដែលទើបតែឈ្នះអាណត្តិទីពីរជាប្រធានាធិបតីអាមេរិក បានប្តេជ្ញាថានឹងយកពន្ធរហូតដល់ ៦០% លើការនាំចូលរបស់ចិន និងយ៉ាងហោចណាស់ ១០% លើទំនិញពី្រទេសផ្សេងទៀតទាំងអស់។

ប្រសិនបើលោក Trump ធ្វើតាមការគំរាមកំហែងពន្ធរបស់ខ្លួនមែន សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងការហូរហៀរដោយទំនិញរបស់ចិន ដែលមានតម្លៃថោកជាងដៃគូប្រកួតប្រជែង ដោយសារតែការឧបត្ថម្ភធនរបស់រដ្ឋ និងទំហំដ៏ធំនៃសេដ្ឋកិច្ចប្រទេសនេះ។
លោកស្រី ទ្រីញ ង្វៀន (Trinh Nguyen) សេដ្ឋវិទូជាន់ខ្ពស់ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង របស់ក្រុមហ៊ុនប្រឹក្សា ណាធីស៊ីស (Natixis) បាននិយាយថា បណ្ដាប្រទេសក្នុងតំបន់ដែលកំពុងស្វះស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ នឹងត្រូវមានយុទ្ធសាស្ត្រខ្លាំងក្លាជាងមុន ប្រសិនបើពួកគេចង់ប្រកួតប្រជែងជាមួយនឹងទំនិញរបស់ចិន ដែលលក់ក្នុងតម្លៃទាប៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»