ព័ត៌មាន
កងកម្លាំងរុស្ស៊ី និងកូរ៉េខាងជើងមួយក្រុមធំត្រៀមខ្លួនដណ្តើមយកតំបន់ឃើសរបស់រុស្ស៊ីពីអ៊ុយក្រែនមកវិញ
មន្ត្រីអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានប្រមូលកម្លាំងដ៏ច្រើនរាប់ម៉ឺននាក់ រួមទាំងទាហានកូរ៉េខាងជើងដែលទើបនឹងមកដល់ផងដែរ ដើម្បីបើកការវាយលុកលើទីតាំងអ៊ុយក្រែននៅក្នុងតំបន់ឃើស(Kursk) របស់រុស្ស៊ីដែលរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានកូរ៉េខាងជើងប្រហែល១១.០០០នាក់ស្ថិតនៅក្នុងតំបន់ជាទីដែលការលុកលុយយោធារយៈពេលបីខែរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរុស្ស៊ី បានជាប់គាំង។
សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០.០០០នាក់ គ្រោងចូលរួមក្នុងការវាយលុកនេះ។

ទូរទស្សន៍ CNN បានទាក់ទងទៅរដ្ឋាភិបាលអ៊ុយក្រែនដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះ។
មេបញ្ជាការអ៊ុយក្រែនបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ទាហានកូរ៉េខាងជើងបានចូលរួមក្នុងប្រតិបត្តការបរយុទ្ធដោយផ្ទាល់នៅក្នុងតំបន់ Kursk ក៏ដូចជាប្រតិបត្តិការការពារនៅក្នុងតំបន់ Belgorod នៅជិតខាងប្រទេសរុស្ស៊ី និងនៅក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។
លោកថាភាគច្រើន កម្លាំងទាំងនោះត្រូវបានកំណត់ថាជាមុខងារការពារជាតិទីពីរ។ នៅក្នុងតំបន់ Kursk ទាំងនេះគឺជាប្រតិបត្តិការប្រយុទ្ធដោយផ្ទាល់ ដោយលោកបានបន្ថែមថា ក្នុងចំណោមកងទ័ពទាំងនោះមានអង្គភាពជំនាញកាំភ្លើងធំ និងបាញ់ស៊ីបគោលដៅ។
មេបញ្ជាក់ដដែលបាននិយាយថាក្រុមទាំងនេះនឹងចូលរួមដោយផ្ទាល់នៅក្នុងប្រតិបត្តិការប្រយុទ្ធក្នុងរយៈពេលខ្លីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។ ពួកគេទំនងជានឹងលេចមុខនៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែនផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»