ព័ត៌មាន
សម្តេចធិបតី៖ ពាក្យរក្សាសន្តិភាពមិនមែនជាពាក្យគំរាមអ្នកប្រឆាំងទេ ប៉ុន្តែបើបាត់សន្តិភាពសង្គ្រាមនឹងកើតឡើង
ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានប្រសាសន៍រំលឹកពីកត្តាសន្តិភាព បើទោះបីជាក្រុមជ្រុលនិយមមួយក្ដាប់តូចបន្តរិះគន់ថា រាជរដ្ឋាភិបាលនៅតែលើកយកពាក្យរក្សាសន្តិភាពឱ្យខាងតែបានមកប្រើដើម្បីជាការគំរាមដល់អ្នកប្រឆាំងនោះ សម្តេច បានមានប្រសាសន៍ថា សម្តេចនៅតែប្រើពាក្យនេះព្រោះថា បើបាត់សន្តិភាព សង្គ្រាមនឹងកើតឡើងហើយ។
សម្តេចធិបតីបានរំលឹកថា ខេត្តកែបនេះ កុំថាឡើយមកលេងបុណ្យសមុទ្រ ឬមកលេងកម្សាន្តជាប្រចាំ អតីតកាលមិនមានសន្តិភាពទេ សូម្បីតែដីកែបតូចមួយ ក៏មានដែននៃជំរកនៃ អស្ថិរភាព ការវាយប្រហារគ្នាដែរ កុំថាឡើយជនជាតិខ្មែរសូម្បីតែជនបរទេសក៏ត្រូវទទួលរងនូវការសម្លាប់ដែរ។
គួររំលឹកថា អតីតកាលប្រទេសកម្ពុជាបានទទួលរងនូវការឈឺចាប់ដោយសារសង្គ្រាម៊ីវិ បានអូសបន្លាយអស់រយៈពេលជាង៥០០ឆ្នាំ ទំរាំទទួលបាននូវសន្តិភាពក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ដែលកើតឡើងក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានយកជីវិតធ្វើដើមទុក ចូលទៅតំបន់ជម្លោះ ភាគីខ្មែរក្រហម ដែលនៅសេសសល់ ដើម្បីស្វែងរកការយោគយល់ពីគ្នា និងឈានទៅដល់ការឯកភាពជាតិ ឯកភាពទឹកដី បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ដែលគ្រប់ភាគីជម្លោះបានចូលមករួមរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ប្រកបដោយភាពសុខុដុមរមនារហូតមកដល់សព្វថ្ងៃ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»