ព័ត៌មាន
ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ
ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារប្រណិត Radison Beach ហើយមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងក្រសួងការបរទេសដែលក្នុងនោះរួមាន៖
Ms. Koula Sofianou/ Head of the Protocol and Etiquette Department,
Mr. Yiannos Theodosiou/Deputy Officer at the Protocol and Etiquette Department,
Mr. Anggelos Hatziharalambous/Chief of the Larnaca District administration-Governor,
Dr. Simos Ioannou/Mayor of Famagusta City,
Mr. Crysanthos Zannetou/ Vice-Mayor of Famagusta City.
Mr. Christos Zannetos / Mayor of Ayia Napa Municibality,
Mr. Fotios Kirkilos/ Secretary General of Ayia Napa Municibality,
Mr. Jason Jasonidis/ Vice-Mayor of Larnaca Municibality,
Mr. Andreas Louca / Secretary General of Larnaca Municibality,
Mr. Othonas Theodolou / President of the Larnaca Chamber of Commerce,
and Cyprus- Cambodia Chamber of Commerce Board members;
Mr. Nikos Philipou / President,
Mr. Costas Economou / 1st Vice President
Dr. Christos Minas / 2nd Vice President,
Mr. Lazaros Charambous / 3rd Vice President,
Ms. Andri Nicolaou / Secretary General,
ជាមួយគនានោះក៏មានការចូលរួមពីភ្ញៀវអ្នកជំនួញ និងអ្នកជំនាញ ព្រមទាំងសមាជិក នៃសហគមន៍អាជីវកម្ម និងវិស័យផ្សេងៗ។ ការប្រារព្ធពិធីនេះ គឺជាឱកាសដ៏រីករាយ ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងសមិទ្ធិផលដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីនោះ ភ្ញៀវបានទស្សនានៅវីដេអូវប្បធម៌ជាច្រើនដែលរួមមាន៖របាំប្រពៃណី និងតន្ត្រីខ្មែរ អាហារប៊ូហ្វេ អាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលមានម្ហូបក្នុងស្រុក និងម្ហូបប្រពៃណីខ្មែរមួយចំនួនផងដែរ។
ឯកឧត្តម Christopher Larcou អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីបបានសម្តែងនៅចំណាប់អារម្មណ៍ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសស៊ីប។ បន្ថែមពីនេះឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប ប្រចាំនៅកម្ពុជា បានថ្លែងសារអរគុណសំរាប់វត្តមានភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ។
ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសស៊ីប ឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»