ព័ត៌មាន
កីឡាករអុំទូកមកពីបណ្ដាខេត្តសប្បាយចិត្តដោយមើលឃើញពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ
ឈានចូលមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាករអុំទូកមកពីបណ្ដាខេត្តកាន់តែច្រើនបានធ្វើមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១៤ ១៥ និងថ្ងៃទី ១៦ វិច្ឆិកាខាងមុខ។ ចូលមកដល់រាជធានីភ្នំពេញភ្លាម ពួកគេបង្ហាញពីភាពភ្ញាក់ផ្អើល ភ្ជាប់ជាមួយក្ដីសប្បាយរីករាយ ដែលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។
ក្រុមកីឡាករអុំទូក មកពីតាមបណ្ដាខេត្ត កាន់តែច្រើន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ។ ទូកនីមួយៗ អាចមានកីឡាករចំណុះទូក ចាស់ព្រឹទ្ធាចារ្យដឹកនាំទូក ចុងភៅ សាច់ញាតិកីឡាករយ៉ាងហោចណាស់ក៏ប្រមាណ ១០០នាក់ដែរ ដោយពួកគេម្នាក់បង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយ ពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ។
ពួកគាត់មួយចំនួនខកខានចូលរួមប្រកួតនៅរាជធានីភ្នំពេញ រយៈពេលជាង ១០ឆ្នាំមកហើយ រីឯពួកគាត់មួយចំនួនទៀត ចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ សម្រាប់អ្នកខកខានចូលរួមប្រកួតជាច្រើនឆ្នាំ ក៏ដូចជាអ្នកចូលរួមប្រកួតរាល់ឆ្នាំ នៅតែង្ហាញភាពភ្ញាក់ផ្អើល និងពេញចិត្តពីការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ពួកគេចាប់អារម្មណ៍ជាខ្លាំង ពិសេសនៅត្រើយម្ខាងមុខព្រះបរមរាជវាំង ដែលកន្លងទៅមានតែផ្ទះតូចៗ មានព្រៃ ប្រែមកជាអាគារខ្ពស់ៗជាច្រើន ដោយភ្ជាប់ផ្លូវបណ្ដាញផ្លូវខ្វាត់ខ្វែង។
ជាទិដ្ឋភាពនៅតាមដងទន្លេ នៅថ្ងៃទី ១២ វិច្ឆិកានេះ ចាប់ផ្ដើមមានអ៊ូអរ មមាញឹក។ ក្រុមកីឡាករអុំទូកខ្លះ ចាប់ផ្ដើមទម្លាក់ទូករបស់ខ្លួនចូលទឹកទន្លេ ខ្លះទៀតចាប់ផ្ដើមហ្វឹកហាត់ផ្ទាល់នៅលើផ្ទៃទឹក រីឯក្រុមចុងភៅចាប់ផ្ដើមមមាញឹកចម្អិនអាហារសម្រាប់កីឡាករផងដែរ។ ចំពោះក្រុមកីឡាករអុំទូក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញ នៅថ្ងៃទី ១២វិច្ឆិកា នេះ កំពុងជាប់ភារកិច្ចប្រកួតថ្នាក់រាជធានី។
សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤៕ អត្ថបទ៖ គឹម ហុក









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»