ព័ត៌មាន
ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះ
ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។ ទូកងត្រូវបានទម្លាក់ចូលទឹកទន្លេរួចរាល់អស់ហើយ ចំណែកក្រុមកីឡាករកំពុងសមដៃ សម្រាប់ការប្រកួតនេះ ដើម្បីជម្រើសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងចាប់ផ្ដើមនៅពីរថ្ងៃទៀត។
ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏បានត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់១០០ភាគរយផងដែរ សម្រាប់ការប្រកួតផ្លូវការនារសៀលនេះ ដោយពួកគេបានហ្វឹកហាត់សមកម្លាំងនៅលើទីតាំងផ្ទាល់ជាច្រើន ជុំផងដែរ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ។
ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមក្នុងការប្រណាំងទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ។ ពួកគេម្នាក់ៗ មានសេចក្តីមុតមាំ និងជឿជាក់ ថានឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណះទូក មហានាគ មួយេះ ែងតែទទួលជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ ។
ការប្រណាំងទូកង ថ្នាក់រាជធានីនេះ គឺធ្វើឡើងតែមួយរសៀលថ្ងៃទី១២នេះប៉ុណ្ណោះ ដើម្បីរកម្ចាស់ជ័យលាភី ទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិ ជាមួយបណ្តាទូកងជាច្រើនទៀត ដែលមកពីតាមបណ្តាខេត្ត។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់៕ អត្ថបទ ៖ លីហេង






-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ