ព័ត៌មាន
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ ÷ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អញ្ជើញដឹកនាំបើកយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ ដល់កីឡាករអុំទូក និងដល់សាធារណជនទូទៅ ដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានថ្លែងថា ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយមេរោគអេដស៍និងជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានគោលបំណង បញ្ជ្រាបការយល់ដឹងមេរោគអេដស៍និងជំងឺអេដស៍ ដល់កីឡាករអុំទូក យុវជន និងមហាជនទូទៅ ដោយផ្តោតសំខាន់លើការបង្ការ តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ការប្រើថ្នាំការពារមុន និងក្រោយពេលប្រឈម (PrEP & PeP) និងចង់ឱ្យបងប្អូនប្រជាពលរដ្ឋយើងចាប់អារម្មណ៍ថា មេរោគអេដស៍នៅតែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ដោយមួយថ្ងៃមានអ្នកឆ្លងថ្មី ៣-៤នាក់ ហើយស្លាប់ដោយជំងឺអេដស៍ក្នុងមួយថ្ងៃប្រមាណ៣នាក់។
ជាមួយគ្នានោះដែរ លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា បានមានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយមេរោគអេដស៍និងជំងឺអេដស៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងក្រុងរណបជ្រោយចង្វារ (OCIC) ដោយនឹងអនុវត្តនូវសកម្មភាពមួយចំនួនដូចជា៖ (១)-ការដើរក្បួនដោយមានកាន់បដា និងរូបភាពផ្សព្វផ្សាយទាក់ទាញផ្សេងៗក្នុងថ្ងៃបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ (២)-រៀបចំស្តង់អប់រំផ្សព្វផ្សាយចំនួន៥ និងចុះអប់រំតាមទីតាំងមួយចំនួន ដោយគ្រោងធ្វើការ៖ ចែកស្រោមអនាម័យ ចំនួន ១១៥ ២០០ ស្រោម និងទឹករំអិលចំនួន ៤ពាន់កញ្ចប់, ចែកប័ណ្ណព័ត៌មានអប់រំមេរោគអេដស៍និងជំងឺអេដស៍ ចំនួន ៤៥ ៥០០ ប័ណ្ណ, ផ្តល់ថ្នាំបង្ការមុននិងក្រោយពេលប្រឈម (PrEP & PEP) ចំនួន ៣ ០០០ ឈុត, ធ្វើតេស្តរកមេរោគអេដស៍ ផ្តល់ប្រឹក្សា និងព្យាបាលជំងឺអេដស៍និងកាមរោគ និងសំណួរនិងចម្លើយផ្តល់វត្ថុអនុស្សាវីយ៍អាវយឺតចំនួន ៨០០អាវ និងស្រោមអនាម័យ។
សូមបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយរយៈពេល៤ថ្ងៃនេះ មានការរៀបចំដឹកនាំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមានការចូលរួមពីអង្គការដៃគូធ្វើការងារអេដស៍ រួមមានអង្គការ AHF, FHI360, PSI, KHANA, MHC & CWPD សរុបចំនួនប្រមាណ១២០នាក់៕
អត្ថបទ រដ្ឋា





















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា