ព័ត៌មាន
បុណ្យមហាអំបុកវត្តជុំគ្រៀលខេត្តកំពតទទួលបានការចាប់អារម្មណ៍ច្រើនពីយុវជននិងប្រជាពុទ្ធបរិស័ទ
កំពត ៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានរៀបចំពិធីបុណ្យមហាអំបុក ដើម្បីបង្ហាញឧបករណ៍ និងរបៀបបោកបែនស្រូវ ការកិនស្រូវដោយត្បាល់ ពិសេសរបៀបដាល់អំបុកតាមប្រពៃណីដូនតា ឲ្យយុវជនជំនានក្រោយបានដឹង និងចេះធ្វើ។ គ្រូបង្រៀន ពលរដ្ឋ និងព្រះសង្ឃស្នើឲ្យនៅតាមភូមិ និងវត្តអារាម គួររៀបចំធ្វើបុណ្យនេះឲ្យបានរាល់ឆ្នាំ ដើម្បីរួមគ្នាថែររក្សាប្រពៃណីដាល់អំបុក កុំឲ្យបាត់បង់។
គ្រូបង្រៀនបឋមសិក្សា និងជានិស្សិតផង បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំពិធីបុណ្យមហាអំបុក នៅវត្តជុំគ្រៀលថា ការរៀបចំបានស្អាត និងមានអ្នកចូលរួមច្រើន។ ពិធីនេះក៏បានបង្ហាញវប្បធម៌ប្រពៃណី ទំនៀមទម្លាប់រស់នៅរបស់ខ្មែរ ពិសេសរបៀបដាល់អំបុកតាមបែបប្រពៃណីដូនតា ឲ្យក្មេងៗជំនាន់ក្រោយរៀនធ្វើតាម។ ពួគគាត់ស្នើឲ្យគ្រប់ភូមិ និងវត្តអារាមគួររៀបចំពិធីបុណ្យមហាអំបុកឲ្យបានជារៀងរាល់ឆ្នាំ។
អ្នកភូមិជុំគ្រៀលដែលបានចូលរួមដាល់អំបុក បានបង្ហាញភាពសប្បាយរីករាយ និងចង់ឲ្យពិធីបុណ្យមហាអំបុកនេះ រៀបចំឡើងរាល់ឆ្នាំ ដើម្បីឲ្យក្មេងៗបានចូលរួមរៀនដាល់អំបុក សប្រាប់ទុកហូបក្នុងរង្វង់គ្រួសារផង និងសម្រាប់ទទួលទានរួមគ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផង។
ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល បានមានសង្ឃដីការថា ពិធីបុណ្យមហាអំបុកវត្តជុំគ្រៀល តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល២ថ្ងៃ ដោយចាប់ពីម៉ោង៦ល្ងាចរហូតទៅដល់យប់។ ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនបានចូលរួមកាន់តែច្រើន ប៉ុន្តែដើម្បីតែកម្សាន្តសប្បាយប៉ុណ្ណោះ ពួកគាត់មិនបានយកចិត្តទុកដាក់ ចង់រៀនឲ្យចេះនោះទេ ហើយទៅថ្ងៃខាងមុខ ព្រះអង្គព្រួយបារម្ភខ្លាច ការដាល់អំបុកតាមបែបប្រពៃណីដូចតាអាចនឹងបាត់បង់ ដោយសារគ្មានអ្នកចេះ ។
តាមការបញ្ជាក់ សម្រាប់បុណ្យមហាអំបុកនៅវត្តជុំគ្រៀលឆ្នាំនេះ បានទិញត្បាល់ អង្រែ ក្អម និងឧបករណ៍សម្រាប់ដាល់អំបុកចំនួន ១២ឈុត ដើម្បីឲ្យយុវជន និងអ្នកភូមិអាចនាំគ្នារៀនដាល់អំបុកបានច្រើនគ្នា៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»