ព័ត៌មាន
គ្រប់ម្ចាស់ស្តង់ពិព័រណ៌ទំនិញ សេវាកម្មនៅកោះពេជ្រ បង្ហាញភាពកាក់កប ក្រោយមានពលរដ្ឋចូលទស្សនាច្រើន
ភ្នំពេញ ៖ គ្រប់បណ្តាស្តង់តាំងពិព័រណ៌ នៅមជ្ឈមណ្ឌលពិព័រណ៌សន្និបាតកោះពេជ្រ គ្រប់អាជីវករ បានបង្ហាញពីភាពកាក់កប និងមានក្តីសប្បាយរីករាយ ការតាំងលក់ផលិតផល និងសេវាកម្ម របស់ខ្លួន ខណៈនៅយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មានពលរដ្ឋចូលទស្សនាច្រើន គាំទ្រទិញផលិតផលអស់ច្រើន និងបានជំរុញពលរដ្ឋនានាចង់ចាំ និងស្គាល់ផលិតផលពិតពីក្រុមហ៊ុន ដើម្បីងាយទិញប្រើប្រាស់នៅពេលក្រោយទៀត។
បណ្តាម្ចាស់ស្តង់ពិព័រណ៌លក់ទំនិញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា នៅដំណើរការបើកស្តង់ពិព័រណ៌លក់ និងផ្សព្វផ្សាយផលិតផល អមដោយមានការប្រគំតន្ត្រីខ្នាតធំរបស់ទូរទស្សន៍បាយ័ន នៅកោះពេជ្រផងដែរនេះ គឺគ្រប់អាជីវករ បាននាំគ្នាផ្សព្វផ្សាយ និងផ្តល់ការPROMOTION លក់បញ្ចុះតម្លៃ ឬ ទិញ១ មានថែមជូន១ ឬថែម២ និងបានទទួលការគាំទ្រទិញច្រើន ណៈនៅថ្ងៃដំបូងព្រះរាជពិធីបុណ្យអុំទូក នៅកោះពេជ្រមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនកុះករអញ្ជើញចូលទស្សនាដើរកម្សាន្ត។
ពលរដ្ឋ ថ្លែងដូចគ្នាដែរថា យប់ថ្ងៃទី១ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ អញ្ជើញដើរកម្សាន្តនៅកោះពេជ្រច្រើនកុះករ ដើរមើលការប្រគំតន្ត្រី ដើរមើលស្តង់ពិព័រណ៌ដើម្បីស្គាល់ពីផលិតផលនានាដែលផលិតនៅក្នុងស្រុក និងក្រៅស្រុក ពិសេសគឺបានដើរភ្លក់ពិសារ ម្ហូបអាហារភេសជ្ជៈ មិនគិតថ្លៃ និងមានការទិញច្រើន ធ្វើឲ្យពលរដ្ឋទាំងអស់គ្នា ស្គាល់ពីផលិតផលពិតៗរបស់ក្រុមហ៊ុនជាច្រើន។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ នៅមុខឆាកប្រគំតន្ត្រីទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានស្តង់ពិព័រណ៌តាំងបង្ហាញទំនិញ និងសេវាកម្ម របស់រដ្ឋ និងឯកជន ប្រមាណជាង ១៥០ស្តង់ និងស្តង់លក់ទំនិញផ្សេងៗរបស់ពលរដ្ឋជាច្រើនទៀត។
ឈ្មោះ ស៊ុម សុខជា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»
