ព័ត៌មាន
ស.ស.យ.ក រៀបចំកម្មវិធី ទីជល់គុណ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ÷ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក រៀបចំកម្មវិធីហៅថា ទីជល់គុណ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរជូនភ្ញៀវជាតិ និងអន្តរជាតិកម្សាន្ត។
ក្នុងរយៈពេល៣ថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធី “ទីជល់គុណ ដោយបង្កើតកម្មវិធីកម្សាន្តជូនដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា និងលេងកម្សាន្តដោយសេរីជាមហាគ្រួសារ។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំ និងការចូលរួមកម្សាន្តពីបងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែង ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាក្នុងកម្មវិធីនេះ លើកឡើងថា ការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការការពារ និងថែរក្សានូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរសម្រាប់យុវជន និងភ្ញៀវអន្តរជាតិបានឃើញ និងស្គាល់ពីកម្ពុជា។
កម្មវិធី ទីជលគុណ រៀបចំរយៈពេល៣ថ្ងៃ នៅផ្នែកខាងជើងសួនច្បារមុខវត្តបទុមវតី ដោយមានការកំណត់ សកម្មភាពដូចខាងក្រោម៖
-ការរចនាតុបតែងកម្មវិធី នឹងបង្កើតភាពទាក់ទាញស្របតាមគោលគំនិតរបស់កម្មវិធីដើម្បីសាធារណជន អាចទស្សនា និងជួបជុំថតរូបកម្សាន្ត
-ការប្រគំតន្ត្រី និងសម្តែងសិល្បៈខ្នាតតូច ដែលនឹងមានការចូលរួមពីសំណាក់យុវជន យុវនារីដែលពោរពេញដោយទេព្យកោស្យ និងសិល្បករជំនាញ ដើម្បីបង្ហាញទស្សនីយភាពសិល្បៈជូនសាធារណៈជន
-ការសម្តែង និងបង្ហាញសិល្បៈតាមដងផ្លូវ ជាការបង្ហាញពីទម្រង់នៃរបាំប្រពៃខ្មែរ ដោយក្រុមយុវជស្ម័គ្រចិត្តដែលស្រឡាញ់ អភិរក្ស និងចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ
-ស្តង់ម្ហូបអាហារខ្មែរ វត្ថុអនុស្សាវរីយ៍ និងស្តង់កម្សាន្ត ដើម្បីសម្រួលដល់សាធារណជនដែលបានចូលរួមក្នុងកម្មវិធី មានភាពងាយស្រូវក្នុងការស្វែងរកអាហារបរិភាគ និងវត្ថុអនុស្សវនីយ៍
-ការលេងល្បែងប្រជាប្រិយ ដើម្បីឱ្យសាធារណជនស្វែងយល់បន្ថែមពីល្បែងប្រជាប្រិយខ្មែរ និងអាចចូលរួមកម្សាន្តសញ្ញារាជារសេរីជាមួយកម្មវិធី
-ល្បែងកម្សាន្តទាក់ព័ន្ធនឹងទឹកដែលប្រសិទ្ធនាមថា តំបន់ត្រជាក់ចិត្ត ដែលមានបំពាក់ដោយសម្ភារកម្សាន្តពាក់ព័ន្ធនឹងទឹក កញ្ញាឯកធ្លាក់ទឹក ការប្រណាំងទូក ប្រដាល់ធ្លាក់ទឹក អង្គុយចាក់ទឹកបន្តគ្នា និងការរាំកម្សាន្តជុំគ្នាជាដើម៕


















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»