ព័ត៌មាន
ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ ខេត្តបាត់ដំបងទាក់ទាញបានភ្ញៀវទេសចរជាង១១ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង១១ម៉ឺននាក់បានដើរលេងកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។
លោក ហម អរុណ គូសបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប ១១០ ៤៨៩ នាក់ កើនឡើង ៩.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០០,៥៤៧ នាក់ ក្នុងនោះភ្ញៀវជាតិ ១០៩,៦៧៧ នាក់ កើនឡើង៩.៧៥ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៩៩,៩៣០ នាក់។ភ្ញៀវអន្តរជាតិ ៨១២ នាក់ កើនឡើង ៣១.៦០ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៦១៧ នាក់ ។
លោក ហម អរុណ បានរំលេចបន្ថែមថា កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរកើនឡើងគួរឱ្យកត់សម្គាល់ដោយសារតំបន់រមណីយដ្ឋាន និងោលដៅទេសចរណ៍ ជាពិសេសនៅតាមទីវត្តអារាមរៀបចំបានយ៉ាងល្អបង្កើនភាពទាក់ទាញ និងអាកាសធាតុមានភាពអំណោយផលល្អពុំមានភ្លៀងធ្លាក់។
លោក ហម អរុណ លើកឡើងបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់គឺភ្ញៀវទេសចរអឺរ៉ុបមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានសម្ទុះកើនឡើង។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារ ដែលបានផ្ដល់បទពិសោធន៍ដ៏សំបូរបែបដល់អ្នកទេសចរដែលមកទស្សនាហើយចង់មកម្ដងទៀត ។ ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»