ព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីអបអរសាទរទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលបានជ័យលាភីលេខ១
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធី ដង្ហែរនិងអបអរសាទរ ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ពីចំនុចផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ រហូតដល់វត្តកែវវិជ័យ ស្រុកកណ្តៀង ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ផែនទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេប្រចាំប្រទេសឆ្នាំ២០២៤ ក្នុងពិធីប្រណាំង ទូក”ង” ទូកមួង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ។
បើតាមគណៈកម្មការទូក បានបញ្ជាក់ឱ្យដឹងថា ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ប្រើថេរៈវេលាសរុប ២៨នាទីនិង០៩វិនាទី សម្រាប់ការប្រកួតចំនួន០៦ជើងក្នុងរយៈពេល០៣ថ្ងៃ ហើយនេះជាលើកទី០៥ហើយ ដែល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន បានទទួលពាននិងជ័យលាភីលេខ១ ក្នុងការចូលរួមប្រកួតប្រណាំងនៅរាជធានីភ្នំពេញឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃកណៈអភិបាលខេត្ត ។ ទូក”ង”មួយគ្រឿងនេះ មានដើមកំណើតធ្វើនៅខេត្តព្រះវិហារ ធ្វើអំពីឈើគគីរ ដោយជាងឈ្មោះ ទ្រី ប៊ុនហៃ ប្រើពេលចំនួន៤៥ថ្ងៃ ទូកនេះមានបណ្តោយ៣៣ម៉ែត្រ មានចំណុះ៧៧នាក់ បន្ទាប់ពីធ្វើរួចរាល់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បច្ចុប្បន្នជាសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ ជា ខេង បាននាំយក ទូក”ង”មួយគ្រឿងនេះ មកប្រគេនដល់ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដោយប្រសិទ្ធនាមទូកនេះឈ្មោះថា តេជោកែវវិជ័យបារមីចៅសែន ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ ។
គួរជម្រាបជូនដែរថា ក្នុងឆ្នាំ២០២៤នេះ ខេត្តពោធិ៍សាត់ បានបញ្ជូនទូក”ង”ចំនួន០៣គ្រឿង ទៅចូលរួមប្រកួតនៅភ្នំពេញ ជាលទ្ធផល ទូក”ង” តេជោកែវវិជ័យបារមីចៅសែន ទទួលជ័យលាភីលេខ១ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ , ទូក”ង” រាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូង ទទួលជ័យលាភីលេខ៦ ទូកគូរពិសេស ផ្នែកល្បឿនលឿនជាងគេ និងទូក”ង” តេជោសែនជ័យបារមីឃ្លាំងមឿង ទទួលបានចំណាត់ថ្នាក់ ផែនលេខ១ ទូកអុំបុរស និងចំណាត់ថ្នាក់លេខ២៧ ផ្នែកល្បឿនលឿន ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះព្រហ្មាភិរតកែវរតនៈ កែវ កន ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យក្នុងការដឹកនាំគ្រប់គ្រងទូក”ង” តេជោកែវវិជ័យបារមីចៅសែន និងសូមអរគុណដល់គណៈកម្មការទូក ក្រុមកីឡាករទូកទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត រហូតដណ្តើមបានជ័យលាភីលេខ១ទូទាំងប្រទេស ដែលនេះជាកិត្តិយសយ៉ាងធំធេងសម្រាប់ខេត្តពោធិ៍សាត់ ហើយជ័យជម្នះនេះបានឆ្លុះបង្ហាញពីសាមគ្គីភាព រវាងប្រជាពលរដ្ឋ រដ្ឋបាលដឹកនាំខេត្ត និងព្រះសង្ឃ ជាមួយគ្នានេះឯកឧត្តម សង្ឃឹមថាអ្នកខេត្តពោធិ៍សាត់នឹងបន្តរួមគ្នា ធ្វើឱ្យទូកខេត្តពោធិ៍សាត់ ដណ្តើមបានជ័យជម្នះនៅឆ្នាំក្រោយៗទៀត ៕ ភិរុណ ពៅ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»