ព័ត៌មាន
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Total Energies EP Cambodge (TEP Cambodge) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមពៀង ប្រេងកាតតំបន់ III នៃតំបន់ទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជា-ថៃ (OCA) ។
រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រុមហ៊ុន TEP Cambodge ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន TEP Cambodge នៅសប្តាហ៍ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាត មានលក្ខខណ្ឌតំបន់ III នៃតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA)។
ជុំវិញការចុះកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះ ជាជំហានដ៏សំខាន់ក្នុងការជំរុញការ អភិវឌ្ឍវិស័យប្រេងកាត នៅអាណត្តិដឹកនាំថ្មីរបស់រាជរដ្ឋាភិបាល។ ការវិនិយោគ និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា និងវិស័យប្រេងកាតកម្ពុជា ជាក់ស្តែងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពន្យារបន្តនេះ នឹងជំរុញការអភិវឌ្ឍវិស័យប្រេងកាត ស្របតាមចក្ខុវិស័យរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រងធនធានប្រេងកាតរបស់ជាតិ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយ សមធម៌ និងការទទួលខុសត្រូវបរិស្ថាន និងសង្គម។
សូមបញ្ជាក់ថា នៅឆ្នាំ ២០០៩ ក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌជាមួយនឹងក្រុមហ៊ុន Total E&P Cambodge ដែលមានរយៈពេលសុពលភាពចំនួន១០ឆ្នាំ ចាប់ពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមហ៊ុនបានប្ដូរ នាមករណ៍មកជា TotalEnergies EP Cambodge (TEP Cambodge)។ កិច្ចព្រមព្រៀង ប្រេងកាតមានលក្ខខណ្ឌនេះ ជាការផ្ដល់ សិទ្ធិចូលរួមឱ្យក្រុមហ៊ុន ត្រៀមវិនិយោគលើការអភិវឌ្ឍធនធានប្រេងកាតនៅតំបន់ III នៃតំបន់ OCA នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាធ្វើការអភិវឌ្ឍរួមគ្នានៅតំបន់ OCA នេះ។
ជុំវិញបញ្ហានេះ, ក្រុមហ៊ុន TEP Cambodge បានដាក់លិខិតស្នើសុំពន្យារបន្តសុពលភាព កិច្ចព្រមព្រៀងប្រេងកាតមាន លក្ខខណ្ឌ (CPA) តំបន់ III នៃតំបន់ OCA ក្នុងនោះក្រសួងរ៉ែ និងថាមពល បានរៀបចំបង្កើតគណៈកម្មការអន្ដរក្រសួង ដែលមាន សមាសភាពពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចរចាកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះសារជាថ្មី ជាមួយនឹងក្រុមហ៊ុន TEP Cambodge តែដោយសារវិបត្តិកូវីដ-១៩ ទើបការចរចាពន្យារបន្តនេះត្រូវបានពន្យារពេល ។ បញ្ហានេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងថ្មី ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០២៤ ដើម្បីបន្តការចរចាកិច្ចព្រម ព្រៀងពន្យារបន្ត ហើយការចរចានេះ បានឈានដល់ការឯកភាពគ្នាចុះហត្ថលេខាខាងលើ៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»