ព័ត៌មាន
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ
កំពង់ស្ពឺ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី៣០ បើកវគ្គបន្តជំនាន់ទី៣១ និងសម្ពោធអគារទី ចាត់ការសាលាកម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ស្ថិត នៅភូមិសាស្ត្រភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងថា ការហ្វឹកហ្វឺនគឺជាការងារមិនអាចខ្វះបាន ក្នុងកិច្ចការការពារជាតិ និងសន្តិសុខ។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការរីកចំរើនរបស់កង យោធពលខេមរភូមិន្ទ ជាពិសេសនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមបញ្ជាការដ្ឋានអង្គរក្ស ដែលមានស្មារតីជឿជាក់ដ៏ជ្រាលជ្រៅលើថ្នាក់ដឹកនាំនិងយកអស់កម្លាំងកាយ-ចិត្ត ដើ្បីក្រេបជញ្ជក់នូវរាល់ចំណេះជំនាញឆ្លើយតបនូវកាតព្វកិច្ចចាំបាច់សំដៅលើការការពារសន្តិសុខសុវត្តិភាពជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារនិងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខសង្គមជាតិ ក៏ដូចជាការអភិវឌ្ឍអង្គភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តម បានបញ្ជាក់ថា កងអង្គរក្សបានក្លាយជាកម្លាំងស្នូល ក្នុងការការពារសុវត្ថិភាពសន្តិសុខថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងលើការការពារជាតិបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា ការរៀនសូត្រ វិវត្តខ្លួនគ្មានទីបញ្ចប់ គឺត្រូវរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាប់ជា ប្រចាំអស់មួយជីវិត នៅលើចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ ។
ក្នុងខណៈនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណចំពោះលោកឪពុកអ្នកម្តាយ និងក្រុមគ្រួសារបង ប្អូនប្រជាពលរដ្ឋ ដែលបានលះបង់ខ្ពស់ចំពោះកូនចៅ ប្តីប្រពន្ធជាទីស្រលាញ់ឲ្យចូលមកបម្រើការងារក្នុងជួរ ខ.ភ.ម ពិសេសមកបម្រើនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស។
ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ទិសដៅអនុវត្តបន្តទៅមុខទៀត យើងត្រូវរួមគ្នាបំពេញបន្ថែម រក្សាការសាមគ្គីគ្នា ឯកភាព ជាតិផ្ទៃក្នុង រក្សាសុវត្ថិភាពដឹកនាំ។ កងទ័ពកម្ពុជា ត្រូវមានភាពស្មោះត្រង់ និងបានផ្តាំផ្ញើអនវត្តនូវអនុសាសន៍របស់សម្តេចតេជោ និងអនុសាសន៍របស់សម្តេចធិបតី ពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ដើម្បីសុខភាពខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ហើយត្រូវយកចិត្តទុកដាក់លើការលាក់ការណ៏សំងាត់កងទ័ព ថែរក្សាយោធបរិក្ខារគ្រឿងបំពាក់ ហ្វឹកហ្វឺនត្រៀមលក្ខណៈនូវសម្ភារៈឧបករណ៍ ដើម្បីដោះស្រាយនូវគ្រប់ឧបទ្ទវហេតុ និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្សមានអង្ករ ចំនួន ១០តោន, ត្រីខ ចំនួន ៣តោន និង ថវិកាចំនួន ១៥០លានរៀល ។
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជា ការដ្ឋានអង្គរក្ស បានឲ្យដឹងថា មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជា ការដ្ឋានអង្គរក្ស បានទទួលហ្វឹកហ្វឺនក្នុងពេលតែមួយ រួម មាន វគ្គជំនាញអង្គរក្សពិសេស និងយុទ្ធវិធីថ្មើរជើងជំនាន់ទី៣០ – វគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី៥ ឆ្នាំទី១, វគ្គបំប៉នបញ្ជាការសេនាធិការ និងអប់រំចិត្តសាស្ត្រ ជំនាន់ទី១០។ដោយឡែកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនា ញអង្គរក្សពិសេសជំនាន់ទី៣០ មានសិក្ខាកាមរួម ចំនួន ៥០៨នាក់ ។ យោធាចារ្យ ចំនួន ៣៤នាក់ និងគណៈគ្រប់ គ្រងចំនួន៣៥ នាក់។ រយៈពេលហ្វឹកហ្វឺនរួមចំនួន ៦ ខែដោយផ្តោតទៅលើខ្លឹមសាររមវៀនធំៗចំនួន៩ ក្នុងនោះលំហាត់របៀប,កាយសិក្សានិង កីឡា,អប់រំចិត្តសាស្ត្រ ,ភស្តុភារហិរញ្ញវត្ថុ ,ច្បាប់ទូទៅនិងសិទ្ធមនុស្ស, សព្វាវុធនិងការបាញ់,សុខាភិបាល, យុទ្ធវិធីរថ្មើរជើងនិងជំនាញអង្គរក្ស។ ជាលទ្ធផលទទួលបាននិទ្ទេសល្អចំនួន ១៥៩នាក់ -ល្អបង្គួរ ចំនួន ២៧១ នាក់ និងនិទ្ទេសមធ្យម ចំនួន ៧៨នាក់ ។
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមលបានបញ្ជាក់ថា នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តម សេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន(ភ្នំស្រង់)គិតមក ដល់បច្ចុប្បន្នមានអគារសរុបចំនួន ៦១ខ្នង បណ្ណាល័យចំនួន ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១ ស្ថានីយ៍ ឧបសគ្គទីខ្ពស់ ១កន្លែង សំណង់ខ្ពស់សម្រាប់ហ្វឹកហាត់បាញ់អាវុធរយៈចម្ងាយឆ្ងាយ១កន្លែងឧបសគ្គសម្រាប់ពង្រឹងកាយសម្បទា ២៥ ឧបសគ្គ អណ្តូងទឹក ស៊ីទែនទឹក២១កន្លែង អគារមន្ទីរពេទ្យ ផ្លូវចាក់កៅស៊ូ ចំនួន៧ខ្សែ និងអគារទីចាត់ ការសាលាថ្មី ចំនួន ១ ខ្នង កម្ពស់ពីរជាន់ មានបណ្ដោយ ៦០ម និងទទឹង ២៦ម និងអគារស្លាបសងខាង ដែលទើបកាត់ខ្សែប្តូរដាក់ឱ្យប្រើ ប្រាស់នាឱកាសនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ២លានដុល្លាអាមេរិក៕ អត្ថបទ.ភារម្យ













-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា