ព័ត៌មាន
សម្ដេចធិបតីគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងកសាងសន្ដិភាព
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគោរពដឹងគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះដឹកនាំប្រកបដោយចក្ខុវិស័យ កសាងសន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។
សម្ដេចធិបតី បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកកសាងសន្ដិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា សម្ដេចធិបតី បានសម្ដែងនូវការកត្តញ្ញូត្តាធម៌ចំពោះការប្ដេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីស្វែងរកសន្ដិភាព ការផ្សះផ្សាជាតិ និងការកសាងប្រទេសកម្ពុជាឡើងវិញពីជម្លោះសង្គ្រាមស៊ីវិល ដោយបានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍជាតិ និងការធ្វើទំនើបកម្មរបស់្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI បានបង្ហាញនូវការដឹកគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យរបស់សម្ដេចក្នុងការធានាសន្តិភាពពេញលេញសម្រាប់កម្ពុជាក្នុងរយៈកាល ៥ សតវត្សកន្លងមកនេះ។ ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់ សម្ដេចតេជោ ដែលបានបន្សល់ទុកសម្រាប់កម្ពុជា៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»