ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ
សៀមរាប ៖នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាបនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អនុលោមតាមច្បាប់អន្តរជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា សព្វថ្ងៃនេះ ពិភពលោក បានប្រឈមនឹងបញ្ហាដែលពុំធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដល់ចំណុចខ្ពស់មិនធ្លាប់មាន ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការអូសបន្លាយនៃការរីកសាយភាយនៃសង្គ្រាមតាមតំបន់នានា និងការចូលរួមជាមួយសង្គ្រាមដែលជាតអង្គមិនមានជាភាគីនៃជម្លោះ បានធ្វើឱ្យពិភពលោកបាត់ក្ដីសង្ឃឹមក្នុងការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលដ៏ខ្លីខាងមុខនេះ និងបានបង្កើតនូវភាពភ័យខ្លាចទៅដល់សកលលោក។ សម្ដេចធិបតីបន្តថា ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងតែគំរាមកំហែងដល់អាយុជីវិតនៅទូទាំងពិភពលោកក្នុងកម្រិតមួយដ៏ពិបាកប៉ាន់ស្មានដល់ ខណៈបញ្ហាប្រឈមទាំងនេះបានបង្កើតឱ្យមានវិបត្តិមនុស្សធម៌ និងជនភាសខ្លួនរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប៉ុន្ដែបានប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ នៅក្នុងនោះទាមទារឱ្យប្រទេសទាំងអស់ពង្រឹងនូវភាពធន់របស់ខ្លួន រក្សាបាននូវសន្ដិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចធិបតី បញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែករក្សានូវសន្ដិភាព នៅក្នុងតំបន់ ខណៈកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ប៉ុន្ដែពេលនេះកម្ពុជាបានគ្រប់គ្រង និងស្ដារសន្ដិភាពឡើងវិញ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះទទួលបានវិបុលភាពមកដល់បច្ចុប្បន្នតាមរយៈ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»