ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករាចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ និងចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណះការ ខណ្ឌ មើល លើភាពជាក់ស្ដែងចំពោះទីតាំងណាមួុយមានសភាពទ្រុឌទ្រោម ត្រូវជួសជុលភ្លាម ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរ។
លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧មករា បានប្រាប់ BTV ឲ្យដឹងនារសៀលថ្ៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធបញ្ហាគំរបលូមានសភាពទ្រុឌទ្រោមខូចខាត នៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ហើយក៏មានប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរខណ្ឌ៧មកជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន៣ ទីតាំង ត្រូវបាន រដ្ឋបាលខណ្ឌចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើ។
លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ៧មករា សូមបញ្ជាក់ថាចំពោះគម្រោងនីមួយៗគឺស្ថិតនៅក្នុងកញ្ជប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌនិងរបស់រដ្ឋបាលសង្កាត់ ដូច្នេះគម្រោងជួសជុលអណ្ដូងលូនិងគម្របលូនេះត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិលដែលស្ថិតនៅក្នុងគម្រោងឆ្នាំ២០២៥ ។ តែទោះជាយ៉ាងដូច្នេះរដ្ឋបាលខណ្ឌបានសង្កេតមើលជាក់ស្ដែង តាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួលជុលជាបន្តបន្ទាប់ដើម្បីបំរើដល់សាធារណះជន ងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវផងដែរ។
ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករាធ្វើការសំណូមពរក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមធ្វើការចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាបរិស្ថានអនាម័យជាពិសេសគឺទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕
អត្ថបទ៖ កុម្ភះ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»