ព័ត៌មាន
មនុស្សរាប់ម៉ឺននាក់ ចេញតវ៉ាប្រឆាំងនឹងច្បាប់ជនជាតិដើមភាគតិចនៅនូវែលសេឡង់
ប្រជាជននូវែលសេឡង់ រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅមុខសភាក្នុងថ្ងៃអង្គារ (១៩ វិច្ឆិកា) នេះដើម្បីធ្វើការតវ៉ាដ៏ធំបំផុតមួយមិនធ្លាប់មានរបស់ប្រទេស ប្រឆាំងនឹងសេចក្ដីស្នើច្បាប់ដែលក្រុមប្រឆាំងនិយាយថា ស្វែងរកការបន្ថយសិទ្ធិរបស់ជនជាតិដើមភាគតិចម៉ៅរី (Maori) និងគំរាមកំហែងកំណត់ឡើងវិញនៃទំនាក់ទំនងពូជសាសន៍អាយុកាលជាច្រើនទសវត្សរ៍។

ហ្វូងមនុស្សដ៏ច្រើន ដែលនគរបាលប៉ាន់ប្រមាណថាចំនួន ៣៥.០០០នាក់ បានប្រមូលផ្តុំគ្នានៅសភា ជាទីដែលសំណើច្បាប់គោលការណ៍នៃសន្ធិសញ្ញា ត្រូវដាក់ចេញដោយសមាជិកសភានៅដើមខែនេះ ដែលចង់បកស្រាយឡើងវិញនូវសន្ធិសញ្ញាដែលមានអាយុកាល ១៨៤ឆ្នាំ ដែលបានចុះហត្ថលេខារវាងជនជាតិអង់គ្លេស និងជនជាតិដើមភាគតិចម៉ៅរី។

មនុស្សម្នាប្រមូលផ្តុំគ្នាដោយកាន់ទង់ជាតិជាច្រើន ចាក់តន្ត្រី និងបង្កើតបរិយាកាសស្ទើរតែដូចក្នុងពិធីបុណ្យ។ បាតុកម្ម ដែលមានការហែក្បួនតវ៉ារយៈពេល ៩ថ្ងៃ ឬហៅថា ហ៊ីកួយ (Hikoi) នេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅចុងភាគខាងជើងរបស់ប្រទេសនេះ ដោយមានមនុស្សរាប់ពាន់នាក់បានចូលរួមការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានា ខណៈអ្នកដើរក្បួនតវ៉ាបានធ្វើដំណើរទៅភាគខាងត្បូងដោយថ្មើរជើង និងតាមរថយន្តទៅកាន់ទីក្រុងវែលីងតោន។

ទោះសេចក្ដីស្នើច្បាប់នេះខ្វះការគាំទ្រគ្រប់គ្រាន់ដើម្បីឆ្លងសភាក្ដី ប៉ុន្តែការដាក់ចេញរបស់វាបានបង្កឱ្យមានការតវ៉ានៅក្នុងប្រទេស និងក្នុងសភា ដោយអ្នកដែលឃើញថា នៅក្នុងនោះមានបំណងដើម្បីបញ្ច្រាសគោលនយោបាយជាច្រើនទសវត្សរ៍ដែលបង្កើតឡើងដើម្បីផ្តល់អំណាចដល់ជនជាតិម៉ៅរី៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»