ព័ត៌មាន
កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ២១៥ ដែលកន្លងមកចំណុចនេះក្រុមអ្នករត់តាក់ស៊ីបានយកផ្លូវសាធារណៈធ្វើជាបេនឡានចតរថយន្តអាណាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ដល់ដំណើរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជា ពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្ដាប់ធ្នាប់ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវលេខ២១៥ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា កន្លែងបេងឡានមិនរៀបរយ បង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ។

ក្នុងនោះដែរ លោក អធិការនគរបាលខណ្ឌ៧មករា បានប្រាប់BTV ឲ្យដឹងថាចំពោះទីតាំងត្រង់ចំណុចស្តុបផ្សារដេប៉ូ ជាទីតាំងប្រជុជន និងក្បែរផ្សារដេប៉ូផងដែរ កន្លងមកក្រុមអ្នករត់តាក់ស៊ីបានយកផ្លូវសាធារណៈ ធ្វើជាបេនឡាន បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះឲ្យកម្លាំងនគរបាលជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ ដោយណែនាំឲ្យក្រុមឡានតាក់ស៊ីទាំងអស់រកទីតាំងថ្មី។ ក្នុងករណីនៅតែបន្តមកចតបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៀត នោះកម្លាំង និងចាត់វិធានការ ឃាត់រថយន្តរក្សាទុកតែម្ដង។

ជាចុងក្រោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសំណូមពរដល់ជាពលរដ្ឋក៏ដូចជាអាជីវករទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមរក្សាបរិស្ថានអានាម័យ ជាពិសេសរក្សាចិញ្ចើមផ្លូវដើម្បីសណ្ដាប់ធ្នាប់ល្អប្រសើរទាំងអស់គ្នាជៀសវៀងបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយយានយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ៕ អត្ថបទ៖ កុម្ភះ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»