ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្មកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដេីម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»