ព័ត៌មាន
ស្រ្តីប្រមាណ ៨០% រួមចំណែកយ៉ាងខ្លាំងលើការងារវិស័យឧស្សាហកម្មកាត់ដេរ
គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញសរុបចំនួន ៤៥,៥ ប៊ីលានដុល្លារ ដែលរួមមានវិស័យសំខាន់ៗដូចជា វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ជាមួយនេះរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនោះភាគច្រើនប្រមាណ៨០% នៃនិយោជិតនៅក្នុងវិស័យទាំងនោះ គឺជាស្ត្រី។ ដូចនេះហើយ ស្រ្តីមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចូលរួមក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃវិស័យទាំងនេះ និងបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីករជាស្រ្តី ដែលប្រកបមុខរបរក្នុងវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ជាការកត់សម្គាល់គឺមើលឃើញថា សព្វថ្ងៃវត្តមានស្រ្តីនៅក្នុងអាជីពការងារកាន់តែមានចំនួនកើនឡើងច្រើន ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ដែលរដ្ឋាភិបាលបានខិតខំទាក់ទាញអ្នកវិនិយោគជាច្រើនហូរហែ ឲ្យមកបើករោងចក្រ សហគ្រាសនៅកម្ពុជា ថែមទាំងផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។
ក្រុមអាជីវករ បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងខណៈប្រទេសបន្តរក្សាបានសុខសន្តិភាព ក៏បានជំរុញឱ្យស្រ្តីវ័យក្មេងមានចំនួនកាន់តែច្រើនឡើងផងដែរ ក្នុងការជ្រើសរើសសិក្សាមុខជំនាញ និងប្រឡូកក្នុងអាជីពការងារដូចបុរស។
ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»