ព័ត៌មាន
ពូជស្រូវ២ប្រភេទ និងសម្ភារកសិកម្មមួយចំនួនរបស់កម្ពុជា ត្រៀមផ្តល់ជូនប្រទេសគុយបា ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ខារីដេត ហ្សាឌីវ៉ាភីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយបញ្ចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។
ប្រភពដដែល បានឲ្យដឹងទៀតថា ចំពោះកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំបញ្ចូនពូជស្រូវអាយុខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន ២ពូជ ដែលមានពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួលឆាប់រហ័ស៕ អត្ថបទ ឈិត បូរ៉ាវី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា