ព័ត៌មាន
សាលាមត្ដេយ្យសិក្សាធនធានកកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ បង្ហាញគន្លឹះសំខាន់ ៥ចំណុច អាចឈរទៅលើស្តង់ដារសាលាគំរូ
សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២-២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។

លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលា ក៏បានបញ្ជាក់ពីគន្លឹះដែលសាលាអាចឈរទៅលើស្តង់ដារសាលគំរូ មាន៥ចំណុចសំខាន់ៗរួមមាន ៖ ១-លទ្ធផលនៃការសិក្សារបស់កុមារ សាលាមានធ្វើតេស្តស្តង់ដារ គិតទៅលើអាហារូបត្ថម្ភកុមារ ដែលមានរៀបចំអាហារពេលព្រឹក អាហារសម្រន់សម្រាប់កុមារ, ២-ពាក់ព័ន្ធនឹងការបង្រៀន និងរៀន បច្ចុប្បន្ន នេះគឺពេញនិយមរៀនតាមរយៈការលេងផង រៀនផង តាមរយៈ បរិស្ថានក្រៅថ្នាក់រៀន និងក្នុងថ្នាក់រៀន ,៣-ពាក់ព័ន្ធនឹងគណនេយ្យភាព សាលាមនភាពស្មោះត្រង់ ពាក់ព័ន្ធនឹងថវិកា , ៤-ការចែករំលែក ពាក់ព័ន្ធនឹងបរិស្ថានសាលារៀន , ៥-សហគមន៍ និងមាតាបិតាសិស្សមានការចូលរួម យ៉ាងផុសផុល ក្នុងរយៈពេល ៦ឆ្នាំ ដោយមានការចូលរួមដើម្បីអភិវឌ្ឍន៍សាលារៀនឱ្យមានការីកចម្រើន។

ជាមួយគ្នានោះលោកស្រី ក៏បានចែករំលែកនូវចំនុចល្អៗមួយចំនួនពីការរៀបចំបរិស្ថានសាលា រៀនឱ្យបានល្អ ជាពិសេសមាតាបិតា សហគមន៍ មានការចូលរួមយ៉ាងផុសផុល។ សាលា មានបង្កើតកម្មវិធីអាហារូបត្ថម្ភដល់កុមារ ដោយឈរលើគោលការណ៍មួយ “កុមារដែលមានអាហាររូបត្ថម្ភល្អ គឺជាកុមារដែលឆ្លាត ” ហើយក៏មានការបង្កើតកម្មវិធីសិក្សាដល់កុមារបន្ថែម ក្នុងនោះក៏មានការបង្រៀនតាមបែបប្រព័ន្ធឌីជីថលផងដែរ។

សូមបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធាន កកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប២០៣០ម៉ែត្រការ៉េ។ សាលារៀនបានបើកដំណើរការក្នុងឆ្នាំសិក្សា១៩៩៨ ក្រោមការគ្រប់គ្រងរបស់សាលាបឋមសិក្សាកកោះមាន២ថ្នាក់ គឺថ្នាក់កម្រិតខ្ពស់មានកុមារសរុបចំនួន ៧៨នាក់ និងគ្រូបង្រៀនចំនួន ២នាក់។ ឆ្នាំ២០១៥ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងគាំទ្រវិស័យអប់រំទី២ បានផ្តល់អគារធនធាន១ខ្នង ៥បន្ទប់។ សាលារៀនបានប្រែក្លាយទៅជាមត្តេយ្យសិក្សាធនធានកកោះ តាមរយៈប្រកាសលេខ២២៤៦ អយក.ប្រក ចុះថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ ហើយឆ្នាំសិក្សា២០២៣-២០២៤ សាលាមានសិស្សសរុប ២៣០នាក់/ស្រី១១៧នាក់ គ្រូបង្រៀនសរុប៩នាក់ ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌសរុប ៥នាក់ និងកិច្ចសន្យា៤នាក់៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា