ព័ត៌មាន
មូលនិធិអាកាសធាតុបៃតងជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ
ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Benedict Augustine Vickers មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដីនិងព្រៃឈើ របស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund : GCF)។ ក្នុងឱកាសជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំក្របខណ្ឌគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ២ (២០២៤-២០៣៣) និងយុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹត្យកាបូន របាយការណ៍ការតម្លាភាព ២ឆ្នាំម្តង និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីក្លាយជាស្ថាប័នដែលមានសម្បទាក្នុងការទទួលបានមូលនិធិដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
លោកបណ្ឌិត Benedict Augustine Vickers បានអបអរសាទរ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងនានា និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងលើកទឹកចិត្តឱ្យកម្ពុជាបង្កើនល្បឿនរៀបចំសំណើសុំជាស្ថាប័នមានសម្បទា (Accredited Entity)សម្រាប់ GCF ជាមួយគ្នានេះដែរកម្ពុជាគួរដាក់សំណើគម្រោងសុំការគាំទ្រពីហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង តាមរយៈ Direct Access Window សម្រាប់ប្រទេសកម្ពុជា។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា