ព័ត៌មាន
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ សម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ។
ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្ត បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ តាមរយៈគំនិត ផ្តួចផ្តើម និងអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយវិទ្យាស្ថានបច្ចេក វិទ្យាម្ពុជា បង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង វិស្វកម្មជីវវេជ្ជសាស្ត្រ ដែលមានរយៈពេលសិក្សា ចំនួន ០៣ ឆ្នាំ។ កម្មវិធីសិក្សានេះ ទទួលស្គាល់ពីក្រសួងសុខាភិបាល នៅឆ្នាំ២០១៧។ និស្សិតដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងទទួលបានសញ្ញាបត្រចំនួន ០២ ដោយ មួយចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមួយទៀត ចេញដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និង មាននិស្សិតសរុបចំនួន ២០ នាក់ (ស្រី ១០ នាក់)។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើ កម្មសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH។ ចាប់តាំងពីឆ្នាំ២០០០មក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (Czech Development Agency) និង សាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងប្រាក សាធារណៈរដ្ឋឆែក (Czech Technical University in Prague) សាធារណៈរដ្ឋឆែក ជួយកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជ សាស្ត្រ នេះ។
នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបញ្ចកោណទី១ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជា គន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ លើការបណ្តុះបណ្តាល គ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល។ ក្នុងទិសដៅនេះ ក្រសួងសុខាភិបាល បានខិតខំជំរុញលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈ អមសុខាភិបាល ឱ្យឈរលើសមត្ថភាពជាមូលដ្ឋាន និងប្រកបដោយសីលធម៌ គុណធម៌ វិជ្ជាជីវៈខ្ពស់ ព្រមទាំងបានខិតខំពង្រីកការបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងទៀត ស្របតាមការវិវឌ្ឍ និងតម្រូវការរបស់សង្គមជាតិយើង ដូចករណីជំនាញវិស្វកម្មជីវ វេជ្ជសាស្ត្រនេះ ជាឧទាហរណ៍ស្រាប់៕
អត្ថបទ រដ្ឋា














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា