ព័ត៌មាន
អភិបាលខណ្ឌបឹងកេងកង ជួបសំណេះសំណាល កម្លាំងសណ្តាប់ធ្នាប់ ដែលខិតខំបំពេញការងារ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ត្រូវបានបញ្ចប់ដោយបរិយាកាសល្អប្រសើរហើយនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានជួបសំណេះសំណាលជាមួយបងប្អូន ជាកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់ បម្រើ និងការពារ ជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យជាតិដ៏សម្ខាន់មួយនេះ ។
ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ទាំងអស់ផងដែរ ។
ក្នុងឱកាសសំណេះសំណាលនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ មិនថាតែមានរដូវបុណ្យទាន , បុណ្យជាតិប្រពៃណីធំៗ ឬថ្ងៃធម្មតានោះទេ ពោលគឺធ្វើយ៉ាងណា ដើម្បីអាចឱ្យងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅបានប្រកបដោយសេចក្តីសុខសប្បាយ ។
លោកអភិបាល បន្តថា ៖ កម្លាំងទាំងនេះ ក៏បានដើរតួសម្ខាន់ ក្នុងការជួយសម្រួលចរាចរណ៍ មិនថាយប់ថ្ងៃជូនប្រជាពលរដ្ឋ ពិសេសក្បួនធ្វើដំណើរពិសេសៗ របស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់អន្តរជាតិ ដែលបានចូលមកកម្ពុជា ផងដែរ ។
ឈ្លៀតក្នុងឱកាសដដែលនោះ លោកអភិបាលខណ្ឌ ក៏បានធ្វើការឧបត្ថម្ភដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងម្នាក់ទទួលបាន ភេសជ្ជៈ១កេស , មី១កេស , ទឹកដោះគោ ២កំប៉ុង , អាវយឺត១ និងថវិកាមួយចំនួនផងដែរ ៕ លីហេង








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»