ព័ត៌មាន
កម្ពុជាបង្ហាញពីជំហរជាតិសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់ ឯកឧត្តមបណ្ទិត អ៊ាង សុផល្លែត រដ្ឋ
មន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយសង្កត់ធ្ងន់ថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាសាកល ដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
ប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយឥទ្ធិពលការប្រែប្រួលអាកាសធាតុដូចជា ទឹកជំនន់ គ្រោះរំាងស្ងួត
រលកកម្តៅ ដីខូចគុណភាព ការកើនឡើងនូវកម្ពស់ទឹកសមុទ្រជាដើម។ កម្ពុជាបានបង្ហាញពីឆន្ទះខ្ពស់កាចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបាននិងកំពុងរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ (NDC3.0) ដើម្បីសម្រេចឱ្យបាននូវប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន 2023-2028 បានចូលរួមដោះស្រាយរបៀបវារៈអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងអាទិភាព អភិវឌ្ឍន៍ជាតិផ្សេងទៀត។
កម្ពុជាបានអំពាវនាវដល់គ្រប់ភាគី ឱ្យមានការដោះស្រាយជាបន្ទាន់សកម្មភាពសម្រាប់ទាំងអស់គ្នា ដែលត្រូវឱ្យប្រាកដថា មានហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្ត របាយការណ៍រួមចំណែករបស់ជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់បណ្តាភាគីជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។ ប្រទេសអភិវឌ្ឍន៍ជាភាគីត្រូវអនុវត្តនូវការសន្យារបស់ខ្លួន ដោយកៀរគរធនធានហិរញ្ញវត្ថុឱ្យបាន១០០ ពាន់លានដុល្លាក្នុង១ឆ្នាំៗសម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ។













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា