ព័ត៌មាន
មហាកុដិសម្តេចព្រះមហាសុមេធាធិបតី បន្ទាប់ពីកែលម្អរួចនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាបន្ថែម
ភ្នំពេញ ៖ ព្រះចៅអធិការវត្តឧណ្ណាលោម រំពឹងថា ក្រោយធ្វើការជួសជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់ កាលទី១នេះរួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកាន់តែច្រើន ដោយសារកុដិនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានរៀបចំពិធីប្រគល់-ទទួល មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បន្ទាប់ពីបានពង្រឹង និងកែលម្អរួចដូចជា៖ ការ ងារពង្រឹងគ្រឿងផ្គុំសំណង់ខាងក្រោម, ការងារជួសជុលកែលម្អស្ថាបត្យកម្មខាងក្រៅ និងខាងក្នុង ព្រមទាំងការងារកែលម្អផ្គុំដំបូលជាដើម។
នៅក្នុងពិធីនេះ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឈដីការថា ក្រោយធ្វើការជួស ជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់កាលទី១រួចមកនេះ មហាកុដិដ៏ចំាស់នេះ នឹងអាចទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនានៅក្នុងវត្តឧណ្ណាលោមកាន់តែច្រើនឡើង ដោយសារមហាកុដិនេះ គឺមានអាយុកាល ៧៤ ឆ្នាំមកហើយ ដែលបានកសាងតាំងពីឆ្នាំ ១៩៥០ ដូច្នេះវាគឺជាអាគារមានលក្ខណៈជាប្រវត្តិសាស្ត្រមួយផងដែរ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានប្រគេនកញ្ចប់ថវិកាមួយចំនួន ដែលនៅសល់ពីការជួសជុល ដល់ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីយកថវិកាទាំងនេះទៅចាត់ចែងបន្ថែម ជំរុញធ្វើយ៉ាងណា ឱ្យមហាកុដិនេះមានគុណភាព និង សោភណ្ឌភាពកាន់តែប្រសើរ សម្រាប់បម្រើដល់ពុទ្ធិបរសិទ្ធ និងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា សិក្សាស្វែងយល់អំពីវិស័យ ពុទ្ធចក្រ ដែលកំពុងរីកចម្រើនរុងរឿង។
ជុំវិញបញ្ហានេះដែរ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសង្ឈដីការបន្តថា សម្រាប់ការជួសជុល និងកែលម្អនៅក្នុង ជំហ៊ានបន្ទាប់ នូវមហាកុដិដ៏ចំណាស់មួយនេះ គឺមិនបានកែនូវអ្វីដែលខុសពីទ្រង់ទ្រាយដើមនោះឡើយ ពោលគឺនៅតែរក្សាស្ថានភាពចាស់ ដដែល ដើម្បីរក្សាមហាកុដិនេះឱ្យនៅគង់វង្ស យូរអង្វែង ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»