ព័ត៌មាន
ព្រិលធ្លាក់ពាសពេញចក្រភពអង់គ្លេស ខណៈសីតុណ្ហភាពត្រជាក់វាយលុកអឺរ៉ុបក្នុងសប្តាហ៍នេះ
ព្រិលកំពុងគ្របដណ្តប់លើផ្នែកខ្លះនៃទ្វីបអឺរ៉ុប ជាពិសេសនៅសក្រភពអង់គ្លេស ខណៈខ្យល់បក់ពីតំបន់អាក់ទិកនាំមកនូវភាពត្រជាក់ដំបូងក្នុងរដូវរងា ដែលជំរុញឱ្យមានតម្រូវការកម្ដៅនៅទូទាំងតំបន់។

ការព្រមានពណ៌លឿងសម្រាប់ការធ្លាក់ព្រិល និងសំណុំទឹកកក បានធ្វើឡើងសម្រាប់ចក្រភពអង់គ្លេស ដោយការិយាល័យឧតុនិយម បានព្រមានអំពីការរំខានដែលអាចកើតមាននៅលើផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅភាគខាងជើងនៃដែនដីអង់គ្លេស និងស្កុតលែន។

ការជូនដំណឹងអំពីព្រិល ក៏នឹងរីករាលដាលដល់ប្រទេសអាល្លឺម៉ង់ ស្វីស និងអ៊ីតាលីនៅចុងសប្តាហ៍នេះ ដោយទីភ្នាក់ងារឧតុនិយម រំពឹងថានឹងមានព្រិលកម្រាស់រហូតដល់ ៧០សង់ទីម៉ែត្រ នៅរយៈកម្ពស់ខ្ពស់ជាងមុន។ ក្រុមអាកាសធាតុអឺរ៉ុប ខនភើនីខឺស (Copernicus) ព្យាករថា ព្រិលធ្លាក់ក៏រាលដាលពាសពេញផ្នែកខ្លះនៃប្រទេសបារាំង ក្នុងប៉ុន្មានថ្ងៃខាងមុខ ហើយរមណីយដ្ឋានជិះស្គីទឹកកកមួយចំនួនដូចជា ឆាម៉ូនីក (Chamonix) អាចនឹងមានព្រិលកម្រាស់ច្រើនជាង ១,៥ម៉ែត្រនៅចុងសប្តាហ៍។
អាកាសធាតុត្រជាក់បែបនេះនឹងបង្កើនតម្រូវការម៉ាស៊ីនកម្ដៅ ដោយបង្ខំឱ្យបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនទាញយកឧស្ម័នបម្រុងមកប្រើ ជាពិសេសនៅថ្ងៃដែលល្បឿនខ្យល់ទាបរារាំងកសិដ្ឋានខ្យល់បង្កើតថាមពលកកើតឡើងវិញ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា