ព័ត៌មាន
ព្យុះទីហ្វុងធំៗចំនួន៣បានបំផ្លិចបំផ្លាញហ្វីលីពីនក្នុងទំហំទឹកប្រាក់៤៧៨លានប៉េសូ ខណៈមនុស្សមួយចំនួនស្លាប់
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ព្យុះទីហ្វុងដ៏មហន្តរាយចំនួនបីក្នុងខែនេះ បានបំផ្លិចបំផ្លាញធ្វើឱ្យខាតបង់ថវិកាដល់ទៅ ៤៧៨ លានប៉េសូ ឬស្មើ៨,១២លានដុល្លារអាមេរិក នៅក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

NDRRMC បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ព្យុះទីហ្វុង Nika, Ofel និង Pepito បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់ Cagayan Valley តំបន់រដ្ឋបាល Central Luzon និង តំបន់ Cordilleras ។

ប្រភពខាងលើបាននិយាយថា រលកនៃព្យុះស៊ីក្លូនក៏បានបំផ្លិចបំផ្លាញដំណាំ សត្វពាហនៈ និងសម្ភារៈកសិកម្ម ក្នុងទំហំទឹកប្រាក់ខាតបង់ចំនួន៨,៦លានប៉េសូ ផងដែរ។
គ្រោះមហន្តរាយអាកាសធាតុបានប៉ះពាល់ដល់មនុស្សប្រមាណ ១,៨លាននាក់ ក្នុងនោះ ប្រហែល ៤៥៣,០០០នាក់ បានទៅស្នាក់នៅមជ្ឈមណ្ឌលជម្លៀសនានា។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន ពុំទាន់បញ្ជាក់ថាមានអ្នកស្លាប់ដោយសារព្យុះទីហ្វុងទាំងបីនោះប៉ុន្មានអ្នកាទេ ប៉ុន្តែបាននិយាយថាមនុស្សយ៉ាងហោចណាស់២៥នាក់បានរងរបួស។ ជាមួយគ្នានេះ ក្រុមមន្ត្រីក្នុងតំបន់បានរាយការណ៍ថា Pepito ឬព្យុះម៉ាន-យី ( Man-Yi) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់។
ព្យុះស៊ីក្លូនទាំងនោះបានបង្កការជន់លិចក្នុងតំបន់ចំនួន៦ កាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជុំវិញប្រហែល១០០ទីតាំង និងបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល១.៥០០ខ្នង។
NDRRMC បាននិយាយថា យ៉ាងហោចណាស់ទីក្រុង និងទីប្រជុំជនចំនួន ២០បានប្រកាសដាក់ក្នុងគ្រាអាសន្នដោយសារគ្រោះមហន្តរាយទាំងនោះ។រដ្ឋាភិបាលបានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៥៤ លានប៉េសូ មកទល់ពេលនេះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា