ព័ត៌មាន
មន្រ្តី ACU លើកទឹកចិត្តពលរដ្ឋឱ្យរាយការណ៍អំពីអំពើពុករលួយ
ជាថ្មីម្តងទៀត មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងជាពិសេសយុវជនគួររាយការណ៍មក ACU ប្រសិនបើជួបប្រទះអំពើពុករលួយ។ ការរាយការណ៍នេះ គឺជាការចូលរួមចំណែកប្រឆាំងអំពើពុករលួយ ដើម្បីឱ្យសង្គមមានភាពស្អាតស្អំ។
លោកស្រី សុខ សុផាន់នី ប្រធានក្រុមទី១នៃយុទ្ធនាការផ្សព្វផ្សាយ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៤» នៅថ្ងៃទី២១ខែវិច្ឆិកានេះ បានបន្តដឹកនាំក្រុមការផ្សព្វផ្សាយពីចំណេះដឹង និងការប្រឆាំងអំពើពុករលួយ ដល់លោកគ្រូ អ្នកគ្រូ សិស្ស នៅវិទ្យាល័យជាស៊ីមបឹងកេងកង ស្ថិតនៅរាជធានីភ្នំពេញ។
ក្នុងពេលចុះផ្សព្វផ្សាយយុទ្ធនាការខាងលើ លោកស្រី សុខ សុផាន់នី បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្ស និងប្រជាពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងឱ្យរក្សាបានភាពស្អាតស្អំ និងយុត្តិធម៌។ លោកស្រីបន្តថា ការរាយការណ៍មកអង្គភាពACU អាចធ្វើទៅបានតាមរយៈទូរស័ព្ទទៅលេខ១២៨២ ដោយឥតគិតថ្លៃ និងអាចសរសេរពាក្យបណ្ដឹងដាក់តាមប្រអប់សររបស់អង្គភាពប្រឆាំងអំពើពុករលួយនៅមហាវិថីព្រះមុន្នីវង្ស និងមហាវិថីព្រះនរោត្តមជាដើម។
គ្រូបង្រៀន និងសិស្សនៅវិទ្យាល័យជាស៊ីមបឹងកេងកង បានប្តេជ្ញាថា នឹងចូលរួមប្រឆាំងអំពើរពុករលួយមិនឱ្យកើតមាននៅក្នុងសាលារៀន និងសង្កមជាតិឡើយ។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តផ្សព្វផ្សាយុទ្ធនាការ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» នៅតាមសាលារៀន និងទីប្រជុំជននានា រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃប្រារព្ធទិវា។ ក្នុងឆ្នាំនេះ ការប្រារព្ធ «ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ»ធ្វើឡើងក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្តស្រលាញ់គាំទ្រ»។
ដើម្បីចូលរួមប្រឆាំងអំពើពុករលួយប្រជាពលរដ្ឋ ត្រូវចូលរួមដូចជា៖ កុំចូលរួមក្នុងសកម្មភាពអំពើពុករលួយ,ជួយគាំទ្រដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយ, ណែនាំដល់សមាជិកគ្រួសារពីផលវិបាកនិងកុំឱ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមឃ្លាំមើល និងរាយការណ៍អំពីអំពើពុករលួយទៅអង្គភាពពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី