ព័ត៌មាន
ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Palmyra របស់ស៊ីរី សម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់៨២នាក់
អង្គការឃ្លាំមើល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ចំនួន៨២នាក់ក្នុងទីក្រុង Palmyra របស់ប្រទេសស៊ីរី ដែលមួយចំនួនមកពីប្រទេសអ៊ីរ៉ាក់ និងលីបង់។

ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី លោក Rami Abdel Rahman បាននិយាយថា ចំនួនអ្នកស្លាប់កាលពីថ្ងៃពុធ គឺជាចំនួន «ច្រើនបំផុត ដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើក្រុមគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី» ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើង ក្នុងឆ្នាំ២០១១។

អង្គការឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារ បានដាក់គោលដៅទៅលើទីតាំងចំនួនបីកន្លែងនៅទីក្រុង Palmyra។ ការវាយប្រហារមួយបានធ្លាក់ទៅលើការជួបជុំមួយរបស់ក្រុមអ្នកគាំទ្រអ៊ីរ៉ង់ដែលបានចូលរួមពីមេដឹកនាំមកពីក្រុម Al-Nujaba របស់អ៊ីរ៉ាក់ និងក្រុម ហេសបូឡា របស់លីបង់។
ក្រុមង្កេតការណ៍ និយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨២នាក់ ជាអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ ក្នុងនោះមានជនបរទេស ២២ នាក់ ភាគច្រើនមកពីចលនា អាល់-នូចាបា(Al-Nujaba) របស់អ៊ីរ៉ាក់ ប៉ុន្តែក៏រួមមាន បួននាក់មកពីក្រុមហេសបូឡា ផងដែរ។
បេសកជនរងពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី លោក Najat Rochdi បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ថា ការទម្លាក់គ្រាប់បែកនេះ «ទំនងជាការវាយប្រហាររបស់អ៊ីស្រាអែលដ៏បង្ហូរឈាមបំផុតនៅក្នុងប្រទេសស៊ីរី»។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»