ព័ត៌មាន
ក្តីសង្ឃឹមតិចតួចនៅហ្កាហ្សាដែល ដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល នឹងធ្វើឱ្យការវាយលុកថយចុះ
ប្រជាជនតំបន់ហ្កាហ្សា មានសង្ឃឹមតិចតួច ដែលដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់មេដឹកនាំអ៊ីស្រាអែល នឹងធ្វើឲ្យថយចុះការវាយលុកទៅលើដែនដីប៉ាឡេស្ទីន ជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថា មនុស្សយ៉ាងហោចណាស់២១នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារថ្មីរបស់យោធាអ៊ីស្រាអែល។

ក្រុមគ្រូពេទ្យសង្គ្រោះបឋមនិយាយថា នៅទីក្រុងហ្កាហ្សាភាគខាងជើង ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលំនៅឋានមួយ បានសម្លាប់មនុស្ស៨នាក់។ មនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្បែរហាងនំប៉័ងមួយកន្លែង ហើយនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង មនុស្ស៩ នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៣លើកផ្សេងៗគ្នា ។

យោធានិយាយថា ខ្លួនមានគោលបំណងរារាំងក្រុមអ្នកប្រយុទ្ធហាម៉ាស ពីការវាយប្រហារ និងការប្រមូលផ្តុំក្រុមនេះឡើងវិញ នៅទីនោះ។
ពលរដ្ឋនិយាយថា ពួកគេបារម្ភថា គោលបំណងគឺដើម្បីជម្លៀសប្រជាជនតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍ ហើយយកតំបន់នេះធ្វើជាតំបន់ទ្រនាប់ ប៉ុន្តែជាអ្វីដែលអ៊ីស្រាអែល បដិសេធ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»