ព័ត៌មាន
ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំនេះ ជំរុញសហគ្រិនបង្ហាញពីភាពច្នៃប្រឌិត និងនវានុវត្តន៍
ភ្នំពេញ៖ សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាព និងកិច្ចសហប្រតិបត្តិការ ដែល នឹងផ្តល់សារៈសំខាន់ក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
យោងតាមសហគ្រិនខ្មែរ (Khmer Enterprise) បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលរួមមកពី វិស័យសាធារណៈ និងឯកជន។ ព្រឹត្តិការណ៍នេះដែរ នឹងបើកឲ្យ មានការចូលរួមពីសាធារណជន និងដៃគូពាក់ព័ន្ធនានា។ ដោយឡែក អ្នកចូលរួមទាំងអស់ក្នុងកម្មវិធី នឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនង ដែលសម្រិតសម្រាងឡើងក្នុងគោលបំណងផ្សាភ្ជាប់សហគ្រិន ម្ចាស់អាជីវកម្ម និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញនវានុវត្តន៏និងវឌ្ឍនភាពសេដ្ឋកិច្ចនៅកម្ពុជា។
ប្រភពដដែល បានឲ្យដឹងទៀតថា ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ គឺជាឱកាសមួយសម្រាប់សហគ្រិនក្នុងការបង្ហាញពីភាពច្នប្រឌិត និងនវានុវត្តន៍ដែលកើតឡើងពីការគាំទ្ររបស់ដៃគូសហការរាប់បញ្ចូលទាំងសហគ្រិនខ្មែរ និងស្ថាប័ននៅក្នុងប្រព័ន្ធអេកូឡូស៊ីមានចាប់ពីកម្រិតវិទ្យាល័យ មហាវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ព្រឹត្តិការណ៍នេះ បានរំលេចទៅដោយកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីការវិនិយោគដើម្បីផលវិជ្ជមាន, កម្មវិធីប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព, ពិធីសម្ពោធន៍កម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះដែរ ក៏មានគោលបំណងផ្តល់ឲ្យអ្នកចូលរួមមានឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មទៅកាន់វិនិយោគិនអន្តរជាតិ៕អត្ថបទ ឈិត បូរ៉ាវី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី