ព័ត៌មាន
ICAPP ចាត់ទុកព័ត៌មានក្លែងក្លាយ ជាប្រភពមួយបំផ្លាញសន្តិភាពពិភពលោក និងត្រូវរួមគ្នាដោះស្រាយ
ភ្នំពេញ៖ មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញការព្រួយបារម្ភ នៃបញ្ហាព័ត៌មានក្លែងក្លាយ ដែលជាប្រភពមួយបំផ្លាញនូវសុខសន្តិភាពរបស់ពិភពលោក ដែលបញ្ហានេះ ICAPP ត្រូវរួមគ្នាដោះស្រាយ តាមរយៈការដាក់ចេញនូវយន្តការរួមផ្សេងៗ ។
ក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ប្រធានបទ “ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព” នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងគណបក្សនយោបាយ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី លើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាមួយនេះ ព័ត៌មានក្លែងក្លាយ (Fake News) ក៏បានកើតឡើង និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់មនុស្សនៅទូទាំងពិភពលោក គួរឲ្យមានការព្រួយបារម្ភ ព្រោះថា Fake News នេះ បានធ្វើឲ្យមានការយល់ច្រឡំ និងបង្កគ្រោះថ្នាក់ ឬបង្កភាពវឹកវរ ។
ពួកគេបានបន្តថា ចំពោះករណីព័ត៌មានក្លែងក្លាយ បានឃើញកើតឡើងលើព័ត៌មានលើបញ្ហាជាច្រើន ដូចជាសង្គ្រាម អន្តោប្រវេសន៍ នយោបាយ សន្តិសុខ… ហើយ Fake News នេះ បានធ្វើឲ្យមានការរើសអើង អសន្តិសុខ អំពើហិង្សា ការប្រកាន់នូវពូជសាសន៍ ហើយវាក៏បានធ្វើឲ្យមានអស្ថិរភាពពិភពលោក និងបំផ្លាញលទ្ធិប្រជាធិបតេយ្យជាដើម ។
អ្នកតំណាងគណបក្សនយោបាយទាំងនោះ បន្ថែមថា ដើម្បីជាការចូលរួមលុបបំបាត់នូវព័ត៌មានក្លែងក្លាយនេះ ប្រទេសនីមួយៗ គឺត្រូវតែមានគណនេយ្យសង្គម នៃការគ្រប់គ្រងដោយរដ្ឋាភិបាល ហើយអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ។ ពួកគេក៏បានថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំនូវមហាសន្និបាត ICAPP លើកទី១២ នេះ ប្រព្រឹត្តិទៅដោយរលូន និងល្អប្រសើរ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ដើម្បីស្ថិរភាពសង្គម រក្សាសុខសន្តិភាព និងការអភិវឌ្ឍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ ICAPP គ្រោងមានកិច្ចសហប្រតិបត្តិការរួមគ្នា នៃគណបក្សនយោបាយ ដែលបានចូលរួមក្នុងមហាសន្និបាត ICAPP បង្កើតឲ្យមានប្រព័ន្ធ និងក្របខណ្ឌតាមដាន ធ្វើយ៉ាងណាសំដៅដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង