ព័ត៌មាន
សម្តេចធិបតី អំពាវនាវឱ្យគ្រប់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គលទាំងអស់រួមគ្នារក្សានិងស្វែងរកសន្តិភាពយូរអង្វែង
មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលបានប្រារព្ធធ្វើនៅវិមាន៧មករា នៅ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បានប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី២៣វិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីបិទនៅព្រឹកមិញនេះ ជាមួយនឹងការថ្លែងនូវការពេញចិត្ត កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ អនុម័តសេចក្តីថ្លែងការណ៍សន្តិភាពក្រុងភ្នំពេញ និងសេចក្តីថ្លែងការណ៍ACC ដែលបង្ហាញពីសេចក្តីប៉ងប្រាថ្នារួម ការប្តេជ្ញាចិត្ត និងការសហការក្នុងចំណោមសមាជិកICAPPដើម្បីស្វះស្វែងរកសន្តិភាព និងការផ្សះផ្សា សម្តេច ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងទៀតថា សន្តិភាពនឹងនៅតែបន្តយ៉ាងសកម្ម ដែលមិនអាចខ្វះបាន នៅក្នុង គ្រប់សង្គមទាំងអស់ និងបានអំពាវនាវដល់ប្រទេស ស្ថាប័ន និងគ្រប់បុគ្គទាំងអស់នៅលើពិភពលោក រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងកោតសរសើរដល់សមាជិក សមាជិកា ICAPP ទាំងអស់ ដែលខិតខំប្រឹងប្រែង ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍ និងគាំទ្រក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPCP ដែលរៀបចំដោយរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ICAPP ជាក្តីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត និងភាពរីកចម្រើនឥតឈប់ឈរ និង យ៉ាងជ្រាលជ្រៅ៕អត្ថបទ៖ មុត សុទ្ធ













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី