ព័ត៌មាន
ក្រុមយុវជនសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន អំពាវនាវមហាជនថ្កោលទោសក្រុមអ្នកនយោបាយជ្រុលនិយម បង្កើតមនោគមវិជ្ជាខ្មៅកខ្វក់មានចរិតជា «ភេរវកម្ម»
ភ្នំពេញ៖ ព្រឹក ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីបណ្តាលបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងប្រធានផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នានា ដោយពួកគេបាន រួមគ្នាបើកបង្ហាញវាំងនននយោបាយមនោគមវិជ្ជេាខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ដែលមានចរិតលក្ខណៈជា «ភេវរកម្ម»។
ក្នុងសន្និសីទសារព័ត៌មាននេះ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានគូសវៀសដោយភ្ជាប់នូវសក្ខីកម្មជាច្រើនរបស់ក្រុមជ្រុលនិយម ចំពោះទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិតក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដែលជាកត្តាដើមចមធ្វើឲ្យមានចរិតខ្មៅកខ្វក់។ ថ្មីនេះៗ ក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» សំណួរសួរថា តើតស៊ូដោយរបៀបណា តាមវិីសាស្រ្តណា? បើពួកគេជាទណ្ឌិតខុសច្បាប់ ដូចនេះតាមសំណេរ និងវិឌីអូរបស់ពួកគេតែងតែ ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបប៉ះបោល បង្វែលចុងការណុងកាំភ្លើង ប្តួររំលំរាជរដ្ឋាបាល ។ល។ តើដូចនេះបើមិនចាត់ទុកថាជាអំពើ «ភេរវកម្ម» តើចាត់ទុកជាអ្វី?។
ដោយឡែក លោក ជុំ ហាក់ ប្រធានបណ្តាញសមាគមយុវជនខ្មែរមហានគរ បានបថ្ថែមថា នយោបាយ «ភេវរកម្ម» នេះ ពិតជាអាចមានគ្រោះថ្នាក់ដល់សុខសន្តិភាព និងការអភិវឌ្ឍន៍ ពិតណាស់ បើគ្មានចំណាត់ការ និងវិធានច្បាស់លាស់ពីអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ទេ កម្ពុជាអាចនឹងអាចជួបភ្លើងសង្រ្គាមម្តងទៀត ដោយសារនយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ។ ពិសេសប្រជាជនខ្មែរ និងអន្តរជាតិ បានដឹងអំពីគុណតម្លៃ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ទើបអាចមានសន្តិភាព សេ្ថរភាព មកដល់សព្វថ្ងៃ។
ចំពោះយុវតី បញ្ហា ប្រធានសមាគមស្រ្តីដើម្បីវឌ្ឍនភាពសង្គម បានរៀបរាប់អំពីនយោបាយទុច្ចរិត របស់ក្រុមជ្រុលនិយមនេះ គឺត្រូវតែនាំគ្នាកម្ចាត់ឲ្យអស់ និងកុំឲ្យមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាបានសន្តិភាពឲ្យខានតែបាន ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យ សន្និសីតសារព័ត៌មាននេះ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាស្ថាប័ន្ធជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយម ហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបឲ្យបានជាដាច់ខាត។ ពិសេសយុវជនសង្គមស៊ីវិល សូមធ្វើការអំពាវនាវដល់បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម» ។ជាចុងក្រោយពួកគេបន្តប្តេជ្ញាចូលរួមឆ្លើយតបវាយបកគ្រប់រូបភាពចំពោះក្រុមជ្រុលនិយម ពិសេសអំពាវនាវដល់មហាជនខ្មែរ បណ្តាសម្ព័ន្ធភាពគណបក្សនយោបាយ នៅកម្ពុជា ចូលរួមថ្កោលទោស និងបន្តរួមគ្នា «កម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ទាំងនេះឲ្យអស់ចេញពីកម្ពុជា»៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី