ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៃពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលក្រសួងធម្មការនិងសាសនា និងគណៈសង្ឃទាំងពីរគណៈសម្រេចបានក្នុងឆ្នាំកន្លងទៅនេះ។ ក្នុងន័យនេះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួង និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានមានប្រសាសន៍ថា សាសនាមានសារប្រយោជន៍សំខាន់នៅក្នុងការរួមចំណែកដល់ប្រព័ន្ធច្បាប់ និងជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជាជាពិសេសនៅក្នុងសង្គមមនុស្សឱ្យមានចំណេះឹងប្រកបដោយគុណធម៌ ចរិយាធម៌ និងស្នេហាជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសង្គមជាតិ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការលើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាសនាជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យមានសុខដុមក្នុងសង្គម បើលុបបំបាត់សាសនានឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គមបាត់គុណតម្លៃសីលធម៌ជាដើម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ក្នុងមួយសប្ដាហ៍នេះកម្ពុជាបានធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ដោយមានប្រទេសជាច្រើននៅលើពិភពលោកបានចូលរួម។ កិច្ចប្រជុំទាំងនេះបានលើកឡើងពីសារៈសំខាន់នៃសន្ដិភាព និងការផ្សះផ្សាជាតិ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងត្រូវបានដាក់បញ្ចូលនៅក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា តាមរយៈការអនុវត្តជំនាញទន់ ឬ Soft Skill ឱ្យមនុស្សចេះធ្វើការជាមួយគ្នាដោយភាពអត់ឱន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា តើមានភាពផ្ទុយគ្នាទេ រវាងទ្រឹស្ដីសាសនា និងវិទ្យាសាស្រ្ដ គឺមិនមានភាពផ្ទុយគ្នានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងត្រូវចេះចង់ក្រង និងរៀបចំឱ្យបានត្រឹមត្រូវជាប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្សអនុវត្ត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ សាសនាទាំងអស់ គ្មានសាសនាណា បង្រៀនឱ្យមនុស្សស្អប់គ្នា ឬមិនជួយគ្នានោះទេ។ សាសនាទាំងអស់ គឺសុទ្ធតែបង្រៀនមនុស្សឱ្យចេះរសនៅជាមួយគ្នា ចេះជួយគ្នានៅក្នុងសង្គម។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រទេសមានការីកចម្រើនដល់ណាក៏ដោយ ក៏មិនត្រូវបំភ្លេចចោល ឬ ធ្វើឱ្យបាត់អត្តសញ្ញាណ ទំនៀមប្រពៃណី វប្បធម៌ អរិយធម៌ ជាតិសាសន៍របស់ខ្លួននោះឡើយ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌ ដោយការ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ទើបចាប់ផ្ដើម ម្យ៉ាងទៀត រដូវនេះ ជារដូវទឹកឡើង គឺមិនអាចដំណើរការជីកព្រែកនេះទេ ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ក្រោយសម្ពោធរួច គឺអ្នកជំនាញត្រូវចុះពិនិត្យ និងកែសម្រួលនៅតាមចំណុចមួយចំនួនឡើងវិញ ឧទាហរណ៍ ក្រោយសម្ពោធហើយ អ្នកជំនាញបានចុះពិនិត្យ ដោយរកឃើញតំបន់ខ្លះប៉ះទួលបុរាណ និងវត្តបុរាណ ហេតុនេះត្រូវកែសម្រួលតម្រាយផ្លូវដែលនឹងត្រូវជីកឡើងវិញ។ អ្នកជំនាញមិនត្រឹមតែពិនិត្យកែសម្រួល លើការងារបច្ចេកទេសប៉ុណ្ណោះនោះទេ គឺត្រូវពិនិត្យលើផលប៉ះពាល់ដល់ពលរដ្ឋនៅតាមតម្រាយផ្លូវ ថែមទៀត។ ក្រោយដោះស្រាយចប់សព្វគ្រប់រួចរាល់ហើយ ក្រុមការងារជំនាញនឹងដាក់គ្រឿងចក្រចុះ ជីកតែម្ដង។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនទាន់បានជីកបន្ត ក្រោយសម្ពោធរួច គឺដោយសារអ្នកជំនាញចុះពិនិត្យ និងកែសម្រួលលើចំណុចមួយចំនួន ព្រមទាំងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ មិនមែនមកពីមិនមានថវិកានោះទេ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ។
-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា