ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា (IPTP)។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបញ្ជាក់ថា ក្រោយការផ្ទេរការដឹកនាំប្រទេសកម្ពុជាក្នុងតួនាទីនីតិប្រតិបត្តិទៅអ្នកដឹកនាំវ័យក្មេងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺកម្ពុជាមានស្ថិរភាព ថែរក្សាបានការបន្តអភិវឌ្ឍប្រទេសបានល្អ។ -សម្ដេចតេជោបញ្ជាក់ថា បើអ្នកដឹកនាំជំនាន់ថ្មីមិនអាចថែរក្សាសន្ដិភាពដែលថ្នាក់ដឹកនាំជំនាន់មុនខិតខំស្វែងរកបានោះេ សម្ដេចនឹងមិននៅស្ងៀមឡើយ។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រម្លឹក និងអរគុណសារជាថ្មីដែលវៀតណាមបានជួយ រំដោះកម្ពុជាចេញពីកណ្ដាប់ដៃរបបប្រល័យពូជសាសន៍ ប៉ុលពត ជួយការពារអាយុជីវិតប្រជាជនកម្ពុជា។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា សម្ដេចជាមនុស្សដំបូងគេ ដែលបង្ហាញបំណង និងជំហរជួបសម្ដេចនរោត្តមសីហនុ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា គឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៨៧ ទើបសម្ដេចតេជោ និងសម្ដេចនរោត្តម សីហនុ ឈានទៅបើកការចរចាពិតប្រាកដរហូតឈានទៅការស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលឆ្នាំ២០២៤នេះ គឺជាខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីស។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាគូសរំលេចថា រឿងប្រវត្តិសាស្រ្ដមិនត្រូវកាឡៃនោះទេ ខណៈកម្ពុជាគឺមានរបបប្រល័យពូជសាសន៍មែន ទើបមានការកាត់ទោសខ្មែរក្រហម។
-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារម្លឹកថា រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចបានផ្ដួចផ្ដើមប្រមូលផ្ដុំភាគីទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្ម ដោយអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយផ្ដល់នូវគោលការណ៍ចំនួន៣ គឺធានាអាយុជីវិត ធានាអាជីព និងធានាទ្រព្យសម្បត្តិ ដល់ភាគីដែលចុះចូលទាំងអស់ទើបពេលនោះកម្ពុជាអាចស្វែងរកសន្ដិភាពបាន។
-សម្ដេចតេជោ ហ៊ុន សែន រម្លឹកបន្ថែមថា ចាប់ពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចបានដាក់អាយុជីវិតលើកទី២ ដើម្បីអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជាអាចស្វែងរកនូវសន្ដិភាពពេញលេញរហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល ២៧ឆ្នាំហើយ បើគិតមកទល់ពេលនេះ ខណៈរយៈពេលជាង ៥០០ ឆ្នាំមកនេះ កម្ពុជាមិនដែលទទួលបានសន្ដិភាពយូរបែបនេះទេ។
-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់កម្ពុជា សន្ដិភាពមានតម្លៃណាស់ បើសិនជាគ្មានសន្ដិភាព គឺយើងមិនអាចធ្វើអ្វីៗបានទេ។
-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាមមកកាន់កម្ពុជា គឺជួយរំដោះកម្ពុជាពីរបបខ្មែរក្រហមប៉ុលពត និងជួយទប់ស្កាត់របបនេះមិនឱ្យកើតឡើងវិញ គឺមិនដូចការចោទប្រកាន់របស់ក្រុមមួយចំនួនថាកម្ពុជាអាយ៉ងវៀតណាមនោះទេ។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចបានប្រែក្លាយពីនាយករដ្ឋមន្ត្រីដែលគេមិនចាប់ដៃ រហូតដល់ក្លាយានាយករដ្ឋមន្ត្រីដែលគេស្វគមន៍។ កម្ពុជាបានខិតខំពីប្រទេសឯកោ ទៅជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការស្មើមុខ ស្មើមាត់នៅឆាកអន្តរជាតិ។
-សម្តេចតេជោ ហ៊ុន សែនថ្លែងបញ្ជាក់ថា តួនាទីរបស់កម្ពុជាសម្រាប់ជាគំរូ នៃការផ្តល់កងកម្លាំងរក្សាសន្តិភាពត្រូវបានកោតសរសើរនៅលើឆាកអន្តរជាតិ ក្រោមសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ និងកងថែរក្សាសន្តិភាពស្ត្រីផងដែរ។ បច្ចុប្បន្ននេះ កម្លាំងកម្ពុជាដែលបានបញ្ជូនមានប្រហែល ១ម៉ឺននាក់នៅក្នុង១០ប្រទេស។ នេះ ជាចំណែកមួយដែលកម្ពុជាអាចចូលរួមបានក្នុងដំណើរស្វែងរកសន្តិភាព ការសន្ទនា និងការកសាងទំនុកចិត្តក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម និងតួនាទីផ្សេងៗទៀត ជាមួយដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា។
-សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា ប្រទេសជាតិមួយត្រូវមានភាពជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន ពីព្រោះនៅពេលដែលប្រទេសជាតិមួយបាត់បង់ភាពម្ចាស់ការរបស់ខ្លួននោះនឹងឈានទៅដល់ការបែកបាក់មិនខាន។
-សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងពីមិត្តអន្តរជាតិ ប៉ុន្តែមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ដោយកេងចំណេញពីកង្វះខាតសមត្ថភាពស្ថាប័ន និងធនធាន, ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រ មនោគមវិជ្ជាជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនោះឡើយ។
-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចកាន់តែខ្លាំង, ជាពិសេស សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាកត្តាសំខាន់ក្នុងការជំរុញបញ្ហាទាំងអស់នេះ ឱ្យកាន់តែរីករាលដាល ផុតពីសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយទៅជាសង្គ្រាមប្រជែងអរិយធម៌, សង្គ្រាមដណ្តើមឧត្តមភាពនៃបច្ចេកវិទ្យា។
-សម្ដេចតេជោ ហ៊ុន សែនសង្ឃឹមថា សសរស្តម្ភសំខាន់ៗទាំងប្រាំ, រួមមាន ១)ការទប់ស្កាត់ជម្លោះ, ២) ដំណើរការកសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣) យុត្តិធម៌អន្តរកាល, ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរយ, និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយទៅជាទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូល។
-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoសមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ