ព័ត៌មាន
អ្នកនយោបាយ៖ សម្តេចតេជោ ពិតជាស័ក្តិសមទទួលបានពានរង្វាន់មេដាយសន្តិភាព
មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី » បណ្តាមេដឹកនាំបក្សនយោបាយ បានសំដែងការអបអរសាទរ និងយល់ឃើញថាសម្តេចតេជោ ពិតជាស័ក្តិសមទទួបានពាន់រង្វាន់មេ ដាយសន្តិភាពនេះ ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រាប់BTVនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីធានានិរន្តរភាពសុខសន្តិ ភាពពេញបរិបូរនៅក្នុងប្រទេស ដូច្នេះសម្តេចតេជោ ពិតជាស័ក្តិសមទទួលបាលពានរង្វាន់មេដាយ «សន្តិភាពដើម្បី មនុស្សជាតិ និងភពផែនដី» ។
លោក បានបញ្ជាក់ថា ក្នុងនាមលោកជាអ្នកនយោបាយមួយរូប នឹងយកគំរូតាមការដឹកនាំរបស់សម្តេចតេជោ ដែលគិតពីសុខទុក្ខប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ ដោយផ្ដោតលើការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ និងរក្សាសុខសន្តិភាព ។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សម្មាធិបតេយ្យ បានសំដែងការអបអរសាទរដែរចំពោះសម្តេចតេជោ ដែលទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី »។ ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសបំផុតសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបង្ហាញទៅលើឆាកអន្តរជាតិថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញបរិបូណ៌ ក្រោមការស្វះស្វែងរកសុខសន្តិភាពពីសម្តេចតេជោ។ កត្តាសុខសន្តិភាព មានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។
សូមបញ្ជាក់ដែរថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែ វិច្ឆិកានេះ បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺពានរង្វាន់មេដាយ «សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី »។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ក្នុងពិធីបើកជាផ្លូវការសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរក សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ៕ អត្ថបទ៖ សោភ័ណ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី